ឧត្តមសេនីយ៍ឯក ហែម ថេង បើកកិច្ចប្រជុំជំរុញការងារស្រាវជ្រាវករណីបណ្ដឹងតវ៉ាជាខ្មែរ របស់ជនអន្តោប្រវេសន៍ នៅខណ្ឌឫស្សីកែវ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហែម ថេង អគ្គនាយករងអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងការដឹកនាំបើកកិច្ចប្រជុំដ៍សំខាន់មួយ ដើម្បីជំរុញការអនុវត្តផ្ដោត សំខាន់លើការស្រាវជ្រាវករណីបណ្ដឹងតវ៉ាជាខ្មែរ របស់ជនអន្តោប្រវេសន៍ ដែលបានប្រព្រឹត្តឡើងនៅសាលាខណ្ឌឫស្សីកែវ ពេញមួយព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ស សំណាង ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ នាយប៉ុស្ដិ៍រដ្ឋបាល និងអាជ្ញាធរសង្កាត់-ភូមិផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ត្រី ស សំណាង ស្នងការរងទទួលផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើរបាយការជម្រាបជូនដោយសង្ខេបលើការងារ គ្រប់គ្រងជនអន្តោប្រវេសន៍នៅរាជធានីភ្នំពេញ ដែលក្រុមការងារជុំនាញប្រើប្រាស់ក្រមនីតិវិធី របស់ខ្លួនក្នុងការចុះធ្វើការស្រាវដល់មូលដ្ឋានផ្ទាល់ ដើម្បីស្វែងរកការពិត ចំពោះករណីបណ្ដឹង តវ៉ាជាខ្មែររបស់ជនអន្តោប្រវេសន៍ ឃើញថាសម្រេចបានជោគជ័យយ៉ាងល្អប្រសើរ ជាបណ្ដើរៗហើយ សម្រាប់ជូនថ្នាក់ដឹកនាំ និងសង្គមជាតិ។

លោកឧត្តមសេនីយ៍ឯក ហែម ថេង បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានរៀបចំកិច្ចប្រជុំនេះឡើង ប្រកបដោយភាពរលូន ព្រោះបើត្រឹម អគ្គនាយកដ្ឋានអន្តោប្រវេសន៍មួយ មិនអាចទទួលបានជោគជ័យនោះទេ ក្នុងការគ្រប់គ្រងជនអន្តោប្រវេសន្ដ និងការស៊ើបអង្កេតលើករណីបណ្ដឹងតវ៉ាជាខ្មែរ របស់ជនអន្តោប្រវេសន៍ លុះត្រាតែ មានកិច្ចសហការល្អពីភាគីពាក់ព័ន្ធ មានស្នងការដ្ឋាន អធិការដ្ឋាន រដ្ឋបាលប៉ុស្ដិ៍ និងអាជ្ញាធរសង្កាត់-ភូមិ។

លោកឧត្តមសេនីយ៍ឯក ហែម ថេង បានគូសបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការជំរឿនជនបរទេសរយៈពេល៥ឆ្នាំ នៃកិច្ចប្រជុំផ្សព្វផ្សាយ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំសំខាន់ៗ នូវទូទាំងប្រទេស គឺអ្វីដែលយើងត្រូវចាប់អារម្មណ៍នៅថ្ងៃនេះ គឺមានបណ្ដឹងតវ៉ាជនជាតិ ខ្មែរ របស់ជនបរទេស អន្តោបរវេសន៍ ក្រោយពីរាជធានីភ្នំពេញ ក៏ត្រូវបានបញ្ចប់នៃការធ្វើជំរឿនជនបរទេសទាំងស្រុង។ លោកឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ទៀតថា ដើម្បីឲ្យការងារលើ ករណីស្រាវជ្រាវស្វែងយល់ រកការពិតរាល់បណ្ដឹងតវ៉ាជាខ្មែរ របស់ជនអន្តោប្រវេសន៍ ប្រកបដោយភាពរលូន និងជោគជ័យបានយ៉ាងល្អប្រសើរ ចាំបាច់ណាស់ទាមទារឲ្យមានកិច្ចសហការល្អ ក្នុងការចូលអនុវត្តរួមគ្នាពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ៕ធ.ដ

ដោយ ហាស់ កំសាន្ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner