ទីផ្សារពាណិជ្ជកម្មកម្ពុជាមានគ្រប់ពហុវិស័យ ជីវភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជា កាន់តែមានធូរធារ ពិសេសធ្វើឲ្យជីវិតកាន់តែស៊ីវីល័យ ជាមួយនឹងហាងទំនិញ និងការិយាល័យទំនើបៗ
ភ្នំពេញ៖ មជ្ឈមណ្ឌល The Point ដែលជាកន្លែងប្រមូលផ្តុំសហគមន៍ធុរកិច្ច និងអគារការិយាល័យទំនើបៗ ស្ថិតនៅទល់មុខស្ថានទូតចិន (China Ambasssy) លើបណ្តោយមហាវិថីម៉ៅសេទុង បានបើកឲ្យដំណើរការជាបណ្តោះអាសន្នចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះតទៅ ជាមួយនឹងវត្តមានហាងទំនើបល្បីៗជាច្រើន ដើម្បីបំពេញតម្រូវការទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន ជាមួយភាពស៊ីវីល័យ និងភាពរីករាយរបស់ពលរដ្ឋខ្មែរ និងជំរុញឲ្យមានឱកាសការងារ សម្បូរបែប និងលើកកម្ពស់ខឿន សេដ្ឋកិច្ចសម្រាប់ប្រជាជនកម្ពុជា។ វត្តមានហាងទំនើបល្បីៗ រួមមាន៖ ហាងកាហ្វេ Starbuck, ហាងកាហ្វេ Park Cafe ហាងតែ Heekcaa បានបើកដំណើរការនៅខាងមុខនៃមជ្ឈមណ្ឌល The Point ដើម្បីផ្គត់ផ្គង់ជូនតាមតម្រូវការទំនើបកម្ម របស់ប្រជាជនកម្ពុជាគ្រប់ៗរូប។ ជាមួយគ្នានេះផងដែរ ក៏មានវត្តមានទំនិញប្រើប្រាស់ជាច្រើនមុខ របស់ផ្សារទំនើបអ៊ីអន (ជាទំនិញពីជប៉ុន) ក៏បានបើកលក់នៅក្នុងមជ្ឈមណ្ឌល The Point យើងផងដែរ។
លោក ផូរ សុធារៈ អគ្គនាយកក្រុមហ៊ុន 3DS Property Management ដែលបានសាងសង់មជ្ឈមណ្ឌលសហគមន៍ធុរកិច្ច និងអគារការិយាល័យ The Point នេះ បានគូសបញ្ជាក់ថា នឹងមានវត្តមានអ្នកចូលរួមជាច្រើនរយនាក់ នៅក្នុងឱកាសបើកដំណើរបណ្តោះអាសន្ននេះ។ ជាការពិតណាស់ The Point នឹងក្លាយជាមជ្ឈមណ្ឌល សហគមន៍ធុរកិច្ច និងអាគារការិយាល័យជួលទំនើបៗដំបូងគេ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីគ្រប់មជ្ឈដ្ឋានធុរជន និងប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ដើម្បីរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនេះ លោកបន្តទៀតថា វត្តមានមជ្ឈមណ្ឌល The Point គឺពិតជាបានរួមចំណែកធ្វើឲ្យជីវិតរស់នៅ និងធុរកិច្ចកាន់តែស៊ីវិល័យកាន់តែងាយស្រួល និងកាន់តែសប្បាយរីករាយ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ព្រោះ The Point ស្ថិតចំកណ្តាល នៃតម្រូវការគ្រប់ស្រទាប់ អតិថិជនជាតិ និងអន្តរជាតិ។ អតិថិជន និងភ្ញៀវកិត្តិយលជាច្រើន បានចាប់ផ្តើមនាំគ្នាមកកាន់មជ្ឈមណ្ឌលទីផ្សារទំនើប The Point ដើម្បីទទួលទានកាហ្វេ ហ្វ្រេនៗ ព្រមទាំងទទួលទានតែ Heekcaa និងបរិភោគអាហារមានគុណភាព នៅក្នុងមជ្ឈមណ្ឌល ហើយមួយចំនួនទៀត ក៏នាំគ្នាដើរទិញទំនិញផ្សេងៗ នៅក្នុងផ្សារទំនើប The Point។
ជាការចាប់អារម្មណ៍មួយ ប្អូនប្រុស ចាន់ ជេស្តា អាយុ២៥ឆ្នាំ បានបញ្ចេញទស្សនៈថា ខ្លួនពិតជាចូលចិត្តមកហាងកាហ្វេ និងបរិភោគអាហារនៅកន្លែង The Point ខ្លាំងណាស់ ដោយសារតែវាមានភាពងាយស្រួលស្វែងរក និងទីតាំងមានការរចនាស្រស់ស្អាត និងមានផាសុខភាព។ លើសពីនេះទៀត ប្អូនក៏បានណែនាំទីតាំង ទំនើបថ្មីនេះ ដល់មិត្តភក្តិឲ្យមកជួបជុំគ្នានៅទីនេះផងដែរ។
សូមបញ្ជាក់ថា The Point កន្លងមកបានទទួលពានរង្វាន់លំដាប់ថ្នាក់ពិភពលោក ដោយសារតែមានប្លង់រចនាបថ ស្តង់ដារល្អឯក និងបែបបៃតង ដែលបានរួមចំណែក លើកកម្ពស់បរិស្ថាន ប្រទេស ហើយThe Point ក៏ត្រូវបានទទួលស្គាល់ផងដែរ ចំពោះគុណភាពសំណង់ខ្ពស់ រឹងមាំ គោរពតាមបទដ្ឋានបច្ចេកទេស និងច្បាប់ទម្លាប់ត្រឹមត្រូវ ដែលធានាដល់សុវត្ថិភាព ជាចម្បងនៃការសាងសង់។ ជាការពិតណាស់ The Point គឺជាមជ្ឈមណ្ឌលទំនើបថ្មីមួយបែបផ្សេងទៀត សម្រាប់ផ្គត់ផ្គង់ការិយាល័យ ការធ្វើការងារ ការសម្រាកកម្សាន្ត ការទិញទំនិញគ្រប់ប្រភេទ និងជាកន្លែងទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ជាច្រើន។ The Point គឺជាគម្រោងអគារការិយាល័យ និងផ្សារសហគមន៍ដំបូងគេបង្អស់ ដែលត្រូវបានវិនិយោគរួមគ្នា ដោយវិនិយោគិនក្នុងស្រុកវ័យក្មេងជាច្រើននាក់ រួមបញ្ចូលគ្នា ដើម្បីកសាងអគារការិយាល័យបែបទំនើប ដែលបានបោះទុនវិនិយោគសរុបប្រមាណ៧លានដុល្លារអាម៉េរិក ដោយមិនទាន់រាប់បញ្ចូល តម្លៃដីសាងសង់ឡើយ៕ម.ន


