ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទប្រើប្រាស់ថ្នាំញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅម៉ោង០២និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវ១៩៨៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ ជា ណាថាន់ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិ១០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាភ្នំពេញថ្មី បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យកំពុងដើរតាមផ្លូវ។ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅត្រួតពិនិត្យលើដងខ្លួន រួចក៏នាំខ្លួនបន្តទៅត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រកឃើញថា ជនសង្ស័យមានប្រើប្រាស់សារធាតុញៀន ក៏ឃាត់ខ្លួនតែម្តង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner