សមត្ថកិច្ចល្បាតប៉ុស្តិ៍រដ្ឋបាលទឹកថ្លាឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវ១០១៩ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ ថៃ រតនា ភេទប្រុស អាយុ៣២ឆ្នាំ និងឈ្មោះ ហៀង សម្ភាស់ ភេទប្រុស អាយុ៣៨ឆ្នាំ (អ្នកទាំង២ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ)។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាទឹកថ្លា បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០២នាក់កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅត្រួតពិនិត្យ រួចនាំខ្លួនទៅសាកសួរ ត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រកឃើញថា ជនសង្ស័យទាំងពីរមានប្រើប្រាស់សារធាតុញៀន ក៏ឃាត់ខ្លួនតែម្តង ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner