ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវសមត្ថកិច្ចចាប់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ប៊ុត សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ជនសង្ស័យទី១)ឈ្មោះ ខែក សាមឿន ភេទប្រុស អាយុ២២ឆ្នាំ ២)ឈ្មោះ នង និមល ភេទប្រុស អាយុ២៩ឆ្នាំ និង៣)ឈ្មោះ ពៅ អិន  ភេទប្រុស អាយុ១៩ឆ្នាំ (អ្នកទាំង៣ មុខរបរកម្មករសំណង់ ស្នាក់ក្នុងការដ្ឋានសំណង់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ)។ សមត្ថកិច្ចដកហូតបាន៖ ក្រាមសថ្លា០២កូនថង់តូច និងទូរសព្ទដៃ០១គ្រឿងផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាគោកឃ្លាង បានល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០៣នាក់ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានយើងធ្វើការត្រួតពិនិត្យលើដងខ្លួន ក៏រកឃើញវត្ថុតាងខាងលើ រួចនាំខ្លួនជនសង្ស័យធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner