នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅម៉ោង១០និង៣០នាទី ថ្ងៃទី២១សីហាម្សិលមិញ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវ១៩២៨ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ រ៉ុង រ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួន អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានដាក់គោលដៅត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅចំណុចខាងលើ ឃើញជនសង្ស័យជិះម៉ូតូមកដល់គោលដៅប្រតិបត្តិការ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចសមត្ថកិច្ចយើងនាំខ្លួនជនសង្ស័យធ្វើការសាកសួរត្រួតពិនិត្យទឹកនោមរកសារធាតុញៀននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃើញថាមានប្រើប្រាស់សារធាតុញៀន ក៏ឃាត់ខ្លួនតែម្តង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner