បើករថយន្តលឿនដូចហោះ ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវលើស្ពានអាកាស៥មករា បាក់អស់បីផ្ទាំង របួសធ្ងន់ម្នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនឹងនារីពីរនាក់ទៀត បានបើករថយន្តតូយ៉ូតាព្រូសមួយគ្រឿងក្នុងល្បឿនលឿនដូចហោះ រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូវផ្លូវលើស្ពានអាកាស៥មករា បាក់អស់បីផ្ទាំង និងបណ្តាលឲ្យបុរសជាអ្នកបើករបរងរបួសធ្ងន់ ចំណែកអ្នករួមដំណើរជានារីពីរនាក់រងរបួសស្រាល កាលពីម៉ោង១០យប់ ថ្ងៃទី២១ ខែសីហាឆ្នាំ២០១៩ ស្ថិតនៅលើស្ពានអាកាស៥មករាផ្នែកខាងកើត តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងនារីពីរនាក់ទៀត បើករថយន្តតូយ៉ាតាព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AL-7284 ធ្វើដំណើរទិសដៅពីកើតទៅលិចឡើងលើស្ពានលឿនដូចហោ។ មកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកទ្រូវផ្លូវបាក់អស់បីកង់ រថយន្តបង្កខ្ទេចមួយចំហៀងខាងមុខខាងឆ្វេង និដាក់កង់ម្ខាងទៅមុខទៅលេងរួច។

ចំណែកបុរសជាអ្នកបើកបរបោកផ្ទប់នឹងដៃចង្កូតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យហុងហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ រីឯនារីរូបស្រស់ពីរនាក់រួមដំណើររងរបួសស្រាល។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner