បុរសម្នាក់ចងក សម្លាប់ខ្លួននៅក្នុងបន្ទប់ស្លាប់ចោលប្រពន្ធពោះធំជិតឆ្លងទន្លេ
ភ្នំពេញ ៖ បុរសម្នាក់បែកថ្នាំ បានយកខ្សែរអង្រឹងចង់ក សម្លាប់ខ្លួនបានសម្រេចនៅក្នុងបន្ទប់ស្នាក់នៅ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្សារ អុី អន ក្នុងដីឡូមួយកន្លែងដែលក្រុមហ៊ុនសាងសង់ជាបន្ទប់ៗឲ្យកម្មកសំណង់ស្នាក់នៅ ស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហេង ចាន់ទ្រា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិខ្វាវលិច ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ មានប្រពន្ធពោះធំ៨ខែជាងទៅស្រុករងចាំឆ្លងទន្លេ។
យោងតាមសម្តីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយ គេឃើញពីនាក់ប្តីប្រពន្ធដើររកបន្ទប់ដេកខណៈមកដល់បន្ទប់កន្លែងកើតហេតុខាងលើ ក៏រុញទ្វារបន្ទប់មើលក៏ស្រាប់តែឃើញជនរងគ្រោះខាងលើចងក និងខ្សែរ
អង្រឹង ភ្ជាប់ទៅ និងធ្នឹមឈើខាងលើជាប់ និងដំបូលស្លាប់បាត់ទៅហើយ។
ប្រភពដដែលបានបន្តទៀតថាពេលឃើញបែបនេះ ពីនាក់ប្តីប្រពន្ធភ័យស្លន់ស្លោស្រែកប្រាប់គេឯង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងកើតហេតុ ហើយក៏ទាក់ទង់ខាងជំនាញកោសលវិច្ឆ័យឲ្យមកពិនិត្យ។
បើតាមសម្តីអ្នករស់នៅជិតបន្ទប់បានប្រាប់ថាអ្នកដែលចងក សម្លាប់ខ្លួនជាមនុស្សញៀនថ្នាំជាយូមកហើយមិនដែឃើញ ធ្វើការអីនោះទេ បានប្រពន្ធដើរបោកខោអាវឲ្យគេបានលុយគ្រន់ចាយ ។ មុនកើតហេតុ២ថ្ងៃប្រពន្ធបានសុំទៅស្រុកកំណើតដើម្បីរងចាំឆ្លងទន្លេ ពីព្រោះជិតដល់ថ្ងៃសម្រាលកូនហើយ ឲ្យប្តីទៅដែលតែប្តីមិនព្រមទៅក៏ស្រាប់តែឃើញចងក បែបនេះឡើង។
ក្រោយមកសមត្ថកិច្ចជំនាញកោសលវិច្ឆ័យពិនិត្យរួចទើបដឹងថាពិតជាធ្វើអត្ថឃាតចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន។សមត្ថកិច្ចបានធ្វើកំណត់ហេតុរួចប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា៕ធ.ដ


