ឆ្លងចរន្តអគ្គិសនីពីប្រអប់ភ្លើង បណ្ដាលឲ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិសនីមួយបានកើតឡើង និងបង្កជាអណ្ដាតភ្លើងឆាបឆេះ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ១៩៣ កែងផ្លូវលេខ៣៤៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញមានការទុស្សេចេញពីកាប៉ីន ប.ត 479-119  ត្រង់ចំណុចកើតហេតុជាខ្លាំង រួចក៏មានអណ្ដាតភ្លើងឆាបឆេះរីករាយដាលយ៉ាងសន្ធោសន្ធៅ ប្រជាពលរដ្ឋ ក៏បាននាំគ្នារត់ចេញក្រៅផ្ទះទាំងទឹកមុខភ័យខ្លាច ។

ក្នុងករណីនេះ បងប្អូនប្រជាពលរដ្ឋ បានសហការជាមួយកម្លាំងសមត្ថកិច្ច យកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ អស់ជាច្រើនបំពង់ នៅតែមិនរលត់  រហូតប្រជាពលរដ្ឋទាញ ទយោទឹកបាញ់ពន្លត់ដោយខ្លួនឯង ទើបរត់ទៅវិញ ហេតុការណ៍នេះមិនធ្វើឲ្យនរណាម្នាក់រងរបួសនោះទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner