សម្ដេចតេជោ ហ៊ុន សែន អរគុណជប៉ុន ដែលបានជួយកម្ពុជាច្រើន តាំងពីកម្ពុជា ស្ថិតក្នុងដំណាក់កាល នៃការស្វែងរកសន្តិភាព រហូតការរីកចម្រើន និងការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ
ភ្នំពេញ ក្នុងឱកាសអនុញាតិឱ្យឯ,ឧ Norikazu Suzuki អនុរដ្ឋមន្ត្រីការបរទេស ទទួលកិច្ចកាសភាជប៉ុន និងគណៈប្រតិភូ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អរគុណជប៉ុន ដែលបានជួយកម្ពុជាច្រើន តាំងពីកម្ពុជា ស្ថិតក្នុងដំណាក់កាល នៃការស្វែងរកសន្តិភាព រហូតការរីកចម្រើន និងការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ ។
ក្រោយបញ្ចប់ជំនួប ឯ,ឧ កៅគឹមហួនរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា
ទស្សនកិច្ចរបស់ឯ,ឧ អនុរដ្ឋមន្ត្រីការបរទេសជប៉ុនមកកាន់កម្ពុជានេះ គឺជាជំហានមួយទៀតបន្តក្នុងការពង្រីកនិងពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជានិងជប៉ុន ។ ក្នុងការចូលជួបសំដែងការគួរសម និងពិភាក្សាការងារនេះ គឺឯ,ឧ បានថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យបានជួប ហើយដោយសារឯ,ឧ ទើបបានតែងតាំងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន ២ឆ្នាំទៅហើយ គាត់បានចំណាយពេលវេលាច្រើននៅក្នុងនាមជាអនុរដ្ឋមន្ត្រីការបរទេសនេះ ធ្វើការងារជាមួយកម្ពុជា ហើយនេះជាទស្សនកិច្ចលើកដំបូងរបស់ឯ,ឧ មកកាន់ប្រទេសកម្ពុជា ។
ឯ,ឧ បានលើកអំពីគម្រោងមួយចំនួន ជាពិសេស គម្រោងដែលជប៉ុន បានជួយកន្លងទៅនេះនៅប្រទេសកម្ពុជា គម្រោងដែលបាននិងកំពុងអនុវត្តន៍ដូចជាផ្លូវជាតិលេខ 1 ផ្លូវជាតិលេខ 5 គម្រោងនៅរាជធានីភ្នំពេញ គម្រោងនៅតាមបណ្ដាខេត្ត ព្រមទាំងការជួសជុលប្រាសាទផងដែរ ជាពិសេស ដោយសារគម្រោងរបស់ជប៉ុនជាគម្រោងដែលមានគុណភាពពាក់ព័ន្ធនឹងកិច្ចការហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសដូចជាផ្លូវស្ពានជាដើមនេះ។
ឯ,ឧ បានគូសបញ្ជាក់ផងដែរថា កន្លងមកនេះឯកឧត្តមបានធ្វើការជាមួយឯ,ឧ ហ៊ុន ម៉ានី តំណាងរាស្ត្រមកពីខេត្តកំពង់ស្ពឺ ដោយសារឯ,ឧ ហ៊ុន ម៉ានី និងឯ,ឧ មានអាយុស្មើគ្នា។ ក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណដែរដែលកន្លងមកនេះជប៉ុនបានជួយកម្ពុជាជាច្រើន ជាពិសេស តាំងពីកម្ពុជា ស្ថិតនៅក្នុងដំណាក់កាលនៃការស្វែងរកសន្តិភាព ហើយក្រោយមកទៀត គឺប្រទេសជប៉ុន ជាប្រទេសមួយផ្ដល់ជំនួយច្រើនជាងគេដល់ប្រទេសកម្ពុជា ហើយជប៉ុនបានចូលរួមយ៉ាងសកម្មលើគ្រប់វិស័យ ហើយការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជានេះ សម្ដេចតេជោបានគូសបញ្ជាក់ថា មិនអាចកាត់ផ្ដាច់ពីជំនួយរបស់ជប៉ុនបានទេ។
លើសពីនេះទៀតសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា កត្តាពីរដែលសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជានិងប្រទេសមួយចំនួនជុំវិញពិភពលោកនេះ ដោយនៅក្នុងការពិភាក្សាជាមួយអនុរដ្ឋមន្ត្រីការបរទេសជប៉ុននេះ សម្ដេចតេជោបញ្ជាក់ថា ទី 1 គឺកត្តា សន្តិភាព ស្ថេរភាពនយោបាយនិងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ។ បច្ចុប្បន្ន ក៏ដូចជាអតីតកាល កត្តាសន្តិភាពក៏ដូចជាស្ថេរភាពនយោបាយ ជាកត្តាសំខាន់ក្នុងការធ្វើអោយប្រទេសនីមួយៗ រីកចម្រើនដូចជាប្រទេសកម្ពុជាជាដើមនេះ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា កំណែទម្រង់នៅប្រទេសកម្ពុជានេះបានធ្វើឲ្យការងាររីកចម្រើនជាពិសេសទៅទៀតកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែដំណើរការទៅមុខនឹងមានកំណើនសេដ្ឋកិច្ចដូចពីឆ្នាំមុនផងដែរ។
គួរបញ្ជាក់ផងដែរថា នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើតាមរយៈឯ,ឧ អនុរដ្ឋមន្ត្រីការបរទេស ទៅឯ,ឧ នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ អបអរសាទរចំពោះការឈ្នះឆ្នោតនៅជប៉ុន ដែលគណបក្សរបស់គាត់ បានឈ្នះឆ្នោតកន្លងទៅនេះ ហើយឯ,ឧ ស៊ីនហ្សូ អាបេ ជាមេដឹកនាំជប៉ុនដែលឈរតួនាទីជានាយករដ្ឋមន្ត្រីបានយូរជាងគេនៅប្រទេសជប៉ុន។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីដែលសំខាន់ពាក់ព័ន្ធនឹងជំនួយរបស់ជប៉ុន ដែលមិនត្រឹមតែផ្លូវជាតិលេខ 1 និងផ្លូវជាតិលេខ 5 ទេ ក៏ប៉ុន្តែពាក់ព័ន្ធនឹងកំពង់ផែនៅខេត្តព្រះសីហនុកន្លងទៅនេះផងដែរ។ សម្ដេចចាត់ទុកថា នេះក៏ជាផ្នែកមួយសំខាន់ដែរដោយកំពង់ផែនៅខេត្តព្រះសីហនុ នេះជាកំពង់ផែទឹកជ្រៅ និងជាកំពង់ផែយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជា ហើយប្រទេសជប៉ុន បានចូលមករួមចំណែកក្នុងការពង្រីកកំពង់ផែនេះ ហើយនិងអភិវឌ្ឍកំពង់ផែនេះ ដែលជាកំពង់ផែអន្តរជាតិដ៏សំខាន់របស់ប្រទេសកម្ពុជានេះ។
លើសពីនេះទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកអំពីវិស័យធនធានមនុស្ស ជាពិសេស ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ហើយសម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រៅពីជំនួយ និងកម្ចីសម្បទាន , ជប៉ុន នៅពេលបច្ចុប្បន្ននេះ មានកំណើនជាច្រើន ជាពិសេស វិនិយោគរបស់ជប៉ុន បានមកបណ្ដាក់ទុននៅប្រទេសកម្ពុជា ក៏ដូចជាចំនួនទេសចរណ៍ជប៉ុន បានមកទស្សនានៅកម្ពុជា មានចំនួនកើនឡើងជាលំដាប់ ។
ពាក់ព័ន្ធនឹងប្រព័ន្ធដឹកជញ្ជូននៅរាជធានីភ្នំពេញកន្លងទៅនេះ គឺជប៉ុន បានធ្វើការសិក្សាដោយសារនៅប្រទេសកម្ពុជា នៅក្នុងរាជធានីភ្នំពេញ វាមានការស្ទះចរាចរណ៍ជាច្រើន ជាពិសេស ការរៀបចំប្រព័ន្ធដឹកជញ្ជូននៅក្នុងរាជធានីភ្នំពេញ ជប៉ុន បានធ្វើការសិក្សា ហើយសម្ដេចបានស្នើសុំឲ្យធ្វើយ៉ាងណាឲ្យក្រុមហ៊ុនជប៉ុន មកធ្វើការវិនិយោគនៅប្រទេស កម្ពុជា នៅក្នុងការរៀបចំប្រព័ន្ធដឹកជញ្ជូននៅក្នុងរាជធានីភ្នំពេញនេះ ៕