សម្តេចតេជោ ហ៊ុន សែន៖ បើគ្មានសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍដែរ កុំថាឡើយដល់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ

កំពង់ធំ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងត្រូវគិតពីសន្តិភាពមុនអ្វីៗទាំងអស់។ បើគ្មានសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍដែរ កុំថាឡើយដល់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត» ដែលប្រារព្ធនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាល្ងាចថ្ងៃព្រហស្បតិ៍ទី៩ ខែមីនា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកណាក៏ដោយ ដែលមានបំណងចង់បំផ្លាញសន្តិភាពនៅកម្ពុជា យើងមិនញញើតជាដាច់ខាតក្នុងការការពារសន្តិភាពឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ។

សម្តេចតេជោ បានបន្តថា បើគ្មានសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍដែរ កុំថាឡើយដល់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ សន្តិភាព ត្រូវដើរមុនអ្វីៗទាំងអស់ យើងត្រូវគិតពីសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនយើង៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner