កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល ២៤ម៉ោងនេះ (Video Inside)
អត្ថបទដោយ៖
Apsara Net
កម្ពុជាមិនមានករណីឆ្លងថ្មីកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ការមិនមានករណីឆ្លងថ្មីនៅថ្ងៃនេះ បាននាំឲ្យការមិនមានអ្នកឆ្លងសោះ មានរយៈពេល ៦ថ្ងៃជាប់គ្នាមកហើយ។
យោងតាមក្រសួងសុខាភិបាលកម្ពុជា ក្នុងរយៈពេលប្រមាណជាង ១ខែកន្លង មកនេះ តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយក្នុងរយៈពេល ៦ថ្ងៃមកនេះ។
កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣២ម៉ឺន ២ពាន់ ៦៦៩នាក់ហើយ ។ ដោយឡែកតួលេខ នៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត៩៦ភាគរយ។