២៤ម៉ោងអាស៊ានមានអ្នកឆ្លងចំនួន ៨៦៦ករណី (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះមានចំនួន ៨៦៦ករណី ដែលកើនឡើងវិញចំនួន ៣៥៣ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។

ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៦ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៤៧៣ ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានអ្នកឆ្លងតែ ១ករណី ប៉ុណ្ណោះ ។ ប្រទេសចំនួន៤ រួមមាន៖ ប្រទេសថៃ, សឹង្ហបុរី, ប្រុយណេ និងប្រទេសកម្ពុជា គឺជាប្រទេស ដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះមានចំនួន ១២នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន។

គិតសរុបរួមនៃ ប្រទេសទាំង ១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦៣ម៉ឺន ៥០៧ ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់ ៥៩៤នាក់ ។ បើគិតសរុបនៅលើសាកល លោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨២លានករណី, និងការស្លាប់មានជាង ៦លាន ៨២ម៉ឺននាក់៕

ads banner