អន្តរជាតិស្នើឲ្យបន្ធូរបន្ថយជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន បន្ទាប់ពីប៉ះទង្គិចគ្នា ស្លាប់មនុស្ស
អ.ស.ប ៖ មន្ត្រីអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានការបន្ធូរបន្ថយ បន្ទាប់ពីការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលបណ្តាលឲ្យស្លាប់មនុស្ស ថ្មីនេះ។
អង្គការសហប្រហប្រជាជាតិ (UN) បានអំពាវនាវឲ្យមានការបន្ធូរបន្ថយជម្លោះ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បន្ទាប់ពីមានការប៉ះទង្គិចគ្នា ស្លាប់និងរបួសមនុស្ស ជាង១០០នាក់ នាពេលថ្មីៗនេះ។
សហគមន៍អន្តរជាតិបានអំពាវនាវឱ្យមាន “ការបន្ថយភាពតានតឹង” នៃភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអ៊ីស្រាអែលត្រូវបានទទួលភារកិច្ចសម្រាប់សកម្មភាពដោះស្រាយបន្តរបស់ខ្លួន នៅក្នុងទឹកដីប៉ាឡេស្ទីន។
អ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិ លោក ធូ វេណ ណេសឡែន (Tor Wennesland) សម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ានិយាយថា “ខ្ញុំអំពាវនាវឱ្យមេដឹកនាំគ្រប់ភាគីជួយធ្វើឱ្យស្ថានការណ៍ស្ងប់ស្ងាត់ និងជៀសវាងការរីករាលដាលនូវវោហាសាស្ត្រ ដែលធ្វើឲ្យរលាក” ។
អង្គការសហប្រជាជាតិបានអំពាវនាវឲ្យមានការបន្ធូរបន្ថយជម្លោះបែបនេះបានកើតមាន បន្ទាប់ពីការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន និងការវាយប្រហារតាមអាកាស កាលពីថ្ងៃពុធ សប្តាហ៍នេះ ដែលបានបណ្តាលឲ្យមនុស្ស ១១ នាក់ស្លាប់ និងជាង ១០០ នាក់រងរបួស៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត