ភ្លើងគប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានទៅដល់វៀតណាមហើយ
អត្ថបទដោយ៖
ចាន់ វិចិត្រ
ហាណូយ៖ ភ្លើងគប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ បានទៅដល់ប្រទេសវៀតណាមហើយកាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ។
ដំណើរដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ដែលជាគោលដៅទីមួយ នៃដំណើររត់គប់ភ្លើងជុំវិញប្រទេសអាស៊ាន មុនចេញដំណើរទៅកាន់ប្រទេសភីលីពីន ទីម័រខាងកើត ព្រុយណេ ឥណ្ឌូនេស៊ី សឹង្ហបុរី ថៃ មីយ៉ាន់ម៉ា និងឡាវ មុនមកដល់កម្ពុជាវិញ នឹងដង្ហែរជុំវិញបឹងទន្លេសាបមុនមកដល់ពហុកីឡដ្ឋានជាតិមរតកតេជោ។
ប្រតិភូនេះដឹកនាំដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសទទួលបន្ទុកដំណើរភ្លើងគប់៕ ចាន់ វិចិត្រ



ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។