ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៤កើត ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះជាពេលវេលាតម្រូវឲ្យលោកអ្នកមានការប្រុង ប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះការសម្រេចចិត្តលើកិច្ចការ និងរបរអាជីវកម្ម រួមទាំងការ សន្យានានាជាមួយនឹងដៃគូ។ ក្នុងពេលទន្ទឹមគ្នានេះ សូមជៀសវាងការបំពេញការងារច្រើន ហួសកំណត់ រកពេលវេលាសម្រាក និងត្រូវថ្លឹងថ្លែងរវាងសុខសុវត្ថភាពផ្ទាល់ខ្លួននឹងការងារ ជានិច្ច។ ផ្ទុយទៅវិញ លោកអ្នកមានកំលាំង និងស្មារតីល្អប្រសើរក្នុងការបំពេញការងារ និងស្វែងយល់ពីចំណុចខ្វះខាត និងមានលទ្ធភាពជួសជុលភាពអវិជ្ជមានបានច្រើន។ ក្រៅពី នេះ លោកអ្នកមានលទ្ធភាពស្វែងយល់ និងសម្របទៅតាមដំណើរការបានល្អ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកកំពុងមានលទ្ធផលយ៉ាងល្អ ប្រសើរ ប៉ុន្តែប្រហែលជាវាមិនមែនជាពេលវេលាដែលអ្នកត្រូវបន្ធូរដៃនោះទេ​ ពីព្រោះភាពចម្រើន លូតលាស់ធំដែលអ្នកប៉ងប្រាថ្នាមិនទាន់កើតឡើងនៅឡើយ។ ក្នុងពេលនេះ សូមអ្នក ព្យាយាមបំពេញការងារផង ហើយសិក្សាស្វែងយល់ដកស្រង់យកបទពិសោធន៍នានា ក៏ដូច ជារៀនសូត្រពីមនុស្សនៅក្បែរខ្លួន។ សូមបញ្ចៀសគំនិតអាត្មានិយម និងការបៀតបៀនទៅ លើការងារ និងផលប្រយោជន៍របស់អ្នកដទៃជាដាច់ខាត។ លើសពីនេះ បើទោះបីជា ស្ថានភាពខ្លះអាចនឹងធ្វើឲ្យអ្នកមានកង្វល់បន្តិចក្តី សូមរក្សាគោលដៅ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមកុំទាន់បំពេញការងារសំខាន់ ឬធ្វើការបណ្តាក់ ទុននៅពេលនេះ ពីព្រោះស្ថានភាពដែលនៅជុំវិញខ្លួនអ្នកហាក់មានភាពប្រែប្រួលខ្លាំង ពិបាកនឹងកំណត់បាន។ ក្រៅពីនេះ លោកអ្នកគួររឹតត្បិតចំពោះការចែករំលែកពត៌មាន ការ បង្ហាញផែនការអនុវត្ត ឬការសំងាត់របស់ការងារទៅកាន់មនុស្សដែលអ្នកស្គាល់ ឬមនុស្ស ក្នុងរង្វង់ការងារជាមួយគ្នា។ ព្យាយាមបំពេញការងារទៅតាមគម្រោងដែលបានរៀចំ ហើយ ការប្រែផ្លាស់ច្រើនមិនមែនជាជម្រើសប្រសើរនោះទេ។ ផ្ទុយទៅភាពអវិជ្ជមានមួយចំនួននេះ លោកអ្នកទទួលបានភាពរហ័សរហួន និងលទ្ធភាពស្វែងយល់ពីស្ថានភាពបានប្រសើរ។

ឆ្នាំថោះ                                          

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងវេលានេះ សូមអ្នកកុំធ្វើសកម្មភាពអ្វីឲ្យ លើសពីលទ្ធភាព ពីព្រោះបើទោះបីជាយ៉ាងណាក្តី ការខិតខំប្រឹងប្រែង និងការយកចិត្តទុក ដាក់របស់អ្នកហាក់មិនទទួលបានការគាំទ្រពេញលេញនោះទេ។ វាប្រសើរជាង ប្រសិនបើ អ្នកគិតជាថ្មីអំពីគម្រោងផែនការដែលបានរៀបចំកន្លងមក។ បន្ថែម ពីនេះសូមរៀបចំពាក្យ សំដី និងអាកប្បកិរិយារបស់ខ្លួនឲ្យបានល្អ ពីព្រោះលោក អ្នកមិនគួរធ្វើឲ្យមានកំហុស ណាមួយនោះទេ ដោយសារកំហុសក្នុងពេលនេះផ្តល់ផលក្នុងរយៈពេលយូរ។ ក្រៅពីនេះ សូមកុំប្រញាប់ប្រញាលទទួលយកការផ្តល់ជូន គួរពិនិត្យអោយល្អិតល្អន់។

ឆ្នាំរោង

​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នករំពឹងថានឹងទទួលបានដំណឹងដ៏រីក រាយទាក់ទងនឹងកិច្ចការដែលបានបំពេញកន្លងមកផង និងភាពចម្រើនលូតលាស់ក្នុងទំនាក់ ទំនងផ្ទាល់ខ្លួនផងដែរ។ ក្នុងពេលនេះអ្នកទទួលបានភាពរស់រវើក ការសម្រេចចិត្តបានត្រឹម ត្រូវ និងលទ្ធភាពបំពេញការងារទៅតាមបំណងប្រាថ្នា ដោយមិនប្រទះនឹងភាពលំបាកណា មួយនោះទេ។ លើសពីនេះ ប្រសិនបើអ្នកយកចិត្តទុកដាក់បន្ថែមទៅលើការងារដែលកំពុង ស្ថិតក្រោមការទទួលខុសត្រូវបានកាន់តែល្អ នោះស្ថានភាពអាជីពរបស់អ្នកនឹងត្រូវបានធានា ទាំងស្រុង។ ក្រៅពីនេះ ថ្ងៃនេះជាពេលវេលាល្អប្រសើរបំផុតសម្រាប់ការដោះស្រាយ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ស្ថានភាពអាជីពក្នុងពេលនេះហាក់មានភាពប្រទាក់ ក្រឡាច្រើនដែលពិបាកឲ្យអ្នកធ្វើដំណើរទៅដល់ជោគជ័យដោយងាយស្រួល។ ដើម្បី សម្រេចជោគជ័យតាមបំណងប្រាថ្នា គឺតម្រូវអោយលោកអ្នកចំណាយទាំងពេល និងកំលាំង កាយចិត្តច្រើនបំផុត ហេតុនេះ​លោកអ្នកអាចមានភាពនឿយហត់ច្រើន ឬប្រសិនបើអ្នកមាន ការធ្វេសប្រហែសនឹងសុខភាពទៀត គឺរឹតតែមិនល្អប្រសើរនោះទេ។ ព្យាយាមកុំធ្វើរឿងច្រើន ក្នុងពេលតែមួយ ជ្រើសរើសការងារជាអាទិភាព ឬការងារដែលជាចំណូលចិត្តរបស់អ្នកទើប កាន់តែល្អប្រសើរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកមានដំណើរការល្អប្រសើរ។​ មិនត្រឹម តែប៉ុណ្ណោះលោកអ្នកអាចធ្វើការបំពេញចិត្តរបស់ខ្លួនបានដោយរលូន។ ប៉ុន្តែប្រហែលជា អ្នកគួរខិតខំប្រឹងប្រែងដោយខ្លួនឯង ជាជាងរំពឹងជំនួយពីមនុស្សនៅក្បែរខ្លួន។ លើសពីនេះ សូមមានការប្រុងប្រយ័ត្នក្នុងការបំពេញការងារសូម្បីតែជារឿងតូចតាចក្តី ពីព្រោះលោក អ្នកកំពុងស្ថិតនៅមិនឆ្ងាយពីបញ្ហាប៉ុន្មាននោះទេ។ ព្យាយាមបំពេញការងារ ជាមួយនឹងពត៌ មានពិតប្រាកដដែលអ្នកអាចនឹងទទួលបាន។ ដោយឡែក ប្រសិនបើអ្នកតម្រូវនឹងធ្វើ ដំណើរបេសកកម្មផ្លូវែងឆ្ងាយ សូមមានការរៀបចំអោយស្រេច និងប្រយ័ត្នអោយបានខ្ពស់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងធ្វើដំណើរ និងសម្រេចចិត្តលើ កិច្ចការងារនៅលើគន្លងផ្លូវដែលត្រឹមត្រូវជាទីបំផុត។ ប៉ុន្តែជាជួនកាលវានឹងមានប្រយោជន៍ កាន់តែល្អប្រសើរប្រសិនបើអ្នកយកចិត្តទុកដាក់នឹងសមត្ថភាព និងបទពិសោធន៍របស់ មនុស្សដែលកំពុងធ្វើការជាមួយអ្នក។ ព្យាយាមស្វែងយល់ពីគេអោយបានច្រើន ប៉ុន្តែនេះ មិនមែនអោយអ្នកធ្វើការប្រកួតប្រជែងនឹងគេដោយភាពមិនត្រឹមត្រូវ និងគោលគំនិតអវិជ្ជ មានជាដាច់ខាត។ ដោយឡែក ចំពោះការសម្រចចិត្តក្នុងការប្រើប្រាស់លុយកាក់ គួរតែកុំធ្វើ ឲ្យជ្រុលពេក រក្សាស្ថេរភាពហិរញ្ញវត្ថុនាពេលនេះនឹងមានប្រយោជន៍ល្អទៅថ្ងៃមុខ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ ​ អស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងពេលនេះស្ថានភាពមិនល្អប្រសើរទាំង ឡាយហាក់ចេញឆ្ងាយពីឆ្លូវរបស់អ្នក។ អ្នកមានលទ្ធភាព និងពេលវេលាពេញលេញដើម្បី បំពេញការងារទៅតាមបំណងប្រាថ្នាដែលខ្លួនត្រូវការ។ មានមនុស្សជាច្រើនណាស់ដែលនៅ ក្បែរលោកអ្នករងចាំជួយទំនុកបម្រុង និងជួយយកអាសារអ្នកយ៉ាងពេញលេញ។ ផ្ទុយទៅ នឹងស្ថានភាពនេះ សូមលោកអ្នកចំណាយពេលវេលាធ្វើការវិភាគវាយតម្លៃរាល់ហេតុការណ៍ ដែលបានកើតឡើង។ មិនត្រឹមតែប៉ុណ្ណេះលោកអ្នកត្រូវប្រញាប់ប្រញាលធ្វើការងារទាំងនោះ ឲ្យបានឆាប់រួចរាល់ កុំទុកវាជាមន្ទិលទៅដល់ថ្ងៃក្រោយ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។​ សូមព្យាយាមបំពេញរាល់ការងារ និងការទទួល ខុសត្រូវទាំងអស់របស់អ្នក។ ក្នុងពេលនេះក៏សូមមានការប្រុងប្រយត្ន ពីព្រោះលោកអ្នក អាចមានជម្លោះ ឬការថ្នាំងថ្នាក់ចិត្តជាមួយមិត្តភក្តិរបស់អ្នក ​និងសូម្បីតែជាមួយនឹងមនុស្ស ថ្នាក់លើ ហេតុនេះសូមរក្សាការទំនាក់ទំនងឲ្យបានក្នុងទំហំតូច។ ក្រៅពីចំណុចដែល គួរឲ្យយកចិត្តទុកដាក់នេះ គឺលោកអ្នកនឹងទទួលបានភាពជោគជ័យយ៉ាងពេញចិត្ត ចំពោះ របររកស៊ី ក៏ដូចជាកិច្ចការដែលកំពុងអនុវត្ត។  ទន្ទឹមនឹងនេះ សូមកុំមានការប្រថុយប្រថាន នឹងស្ថានភាពណាមួយឡើយ បើមិនច្បាស់លាស់គឺសូមកុំពាក់ព័ន្ធ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមបំពេញការងារចាស់ថ្មីដោយខ្លួនឯង លោកអ្នកអាច នឹងពិបាកបញ្ចៀសភាពមិនប្រក្រតីក្នុងទំនាក់ទំនងរវាងមនុស្សនៅក្នុងក្រុមការងាររួមគ្នា។​ពាក្យសំដីរបស់អ្នកហាក់មានការលំបាកឲ្យគេបានស្វែងយល់។ ក៏ប៉ុន្តែបើ ទោះបីជាហេតុ ផលយ៉ាងនេះក្តី សូមកុំមានការសង្ស័យច្រើនពេក។ អ្វីដែលត្រូវធ្វើគឺការទទួលខុសត្រូវលើ ការងាររបស់អ្នក។ ផ្ទុយទៅវិញ សូមលោកអ្នកកុំព្រួយបារម្ភអំពីស្ថានភាពហិរញ្ញវត្ថុ។ បើទោះ បីជាលោកអ្នករកស៊ីរបរតូចតាចក្តី ក៏ផលចំណេញកើនឡើងច្រើនលើសពីការរំពឹងទុក របស់អ្នក។ ដោយឡែក សូមយកពេលសម្រាកខ្លះដើម្បីសុខភាពរឹងមាំ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ទាំងកិច្ចការងារក្នុងការិយាល័យ និងអាជីវ កម្មតូចធំនឹងទទួលបានការគាំទ្រខ្ពស់។ អ្នកអាចធ្វើការផ្លាស់ប្តូរទី កន្លែងការងារបាន ប្រសិនបើអ្នកពេញចិត្ត។ ប៉ុន្តែវាក៏មានប្រយោជន៍ដែរ ប្រសិនបើអ្នក គិតគូរជាថ្មីអំពីគម្រោង ដែលបានរៀបចំ ហើយរកវិធីសាស្រ្តអភិវឌ្ឍន៍គោលការណ៍ឲ្យកាន់តែល្អប្រសើរ។ ក្រៅពីនេះ សូមជៀសវាងការសន្យាទាំងឡាយណា ដែលបិទច្រកខ្លួនឯង ឬការសន្យាដែលមានទំហំធំ។ ក្នុងនោះនៅរវាងពេលព្រឹក អ្នកអាចជួបបញ្ហាមួយចំនួន ដូច្នេះសូមដោះស្រាយបានល្អ និងបញ្ចៀសភាពកកកុញកិច្ចការ។

ចំណាំៈ

ឆ្នាំទាំង៤ រោង មមែ វក កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការថ្លែងសេចក្តី ការចុះហត្ថលេខា និងការធ្វើការជាក្រុម។    

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner