មកដល់ពេលនេះមាន ប្រទេសចំនួន ៨ បានចុះឈ្មោះចូលរួមប្រកួតកីឡាទូក លើ ១៣វិញ្ញាសារ ដែលមានប្រតិភូ និងកីឡាករអន្តរជាតិសរុប ២៨៨នាក់

ខេត្តកំពត ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានចុះពិនិត្យទីលានសម្រាប់ប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ក្នុងព្រឹត្តការណ៍ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅខេត្តក្រុងកំពត ខេត្តកំពត កាលពីចុងសប្តាហ៍កន្លងទៅ ដោយមានការចូលរួម ពី គណកម្មការស្នាក់នៅហូបចុក តំណាងរដ្ឋបាលខេត្តកំពត មន្រ្តីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ។

លោក ស្រ៊ុន លាង អគ្គលេខាធិការរងសហព័ន្ធកីឡាកានូ និងរ៉ូអ៊ីងកម្ពុជា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែមីនា មានប្រតិភូ និងកីឡាករអន្តរជាតិ ២៨៨នាក់ មកពី ៨ប្រទេស បានចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ ខណៈ ៣ប្រទេសមិនទាន់ចុះឈ្មោះ មានវៀតណាម ទីម័រខាងកើត និងប្រ៊ុយណេ ។

លោកអគ្គលេខាធិការរង បន្ថែមថា សម្រាប់ស៊ីហ្គេមសហព័ន្ធកីឡាទូកបានដាក់តែមួយប្រភេទកីឡាប៉ុណ្ណោះ គឺទូកប្រពៃណីខ្នាតអន្តរជាតិ ដែលមាន១៣វិញ្ញាសា វិញ្ញាសាមិនគិតអាយុ (Open) ដាក់ឱ្យអត្តពលិកក្នុងតំបន់ធ្វើការប្រកួតប្រជែង បានរបស់សហព័ន្ធកីឡា ឲ្យដឹងថា មកដល់ពេលនេះប្រទេសចំនួន ៨បានចុះឈ្មោះចូលរួមប្រកួតកីឡាទូក លើ១៣វិញ្ញាសារ ដែលមានប្រតិភូ និងកីឡាករអន្តរជាតិសរុប ២៨៨នាក់ ខណៈដែលការរៀបចំទូទៅជិតរួចរាល់ហើយ។

ឯកឧត្តម ថោង ខុន បានជំរុញឱ្យរដ្ឋបាលខេត្តកំពតបង្កើនការផ្សព្វផ្សាយឱ្យខ្លាំង ជាពិសេសអំពាវនាវឲ្យសិស្សានុសិស្ស ប្រជាពលរដ្ឋ ចូលរួមគាំទ្រព្រឹត្តការណ៍ស៊ីហ្គេម ដោយត្រូវតុបតែងកែលម្អ រៀបចំរចនាសម័ន្ធតាមផ្លូវធំៗ បំពាក់ភ្លើងបំភ្លឺ ច្រកចេញ ច្រកចូលកន្លែងប្រកួត កន្លែងស្នាក់នៅ ដូចជាសណ្ឋាគារ រីសត ភោជនីដ្ឋាន និងតំបន់រមណីដ្ឋានទេសចរសំខាន់ៗ រួមទាំងបំផុសអោយបងប្អូនប្រជាពលរដ្ឋ តុបតែងផ្ទះដាក់ទង់ជាតិ ដើម្បីត្រៀមទទួលព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តក្រោយខកខាន៦៤ឆ្នាំនេះ ឱ្យទទួលបានជោគជ័យ ។

គួរបញ្ជាក់ថា ខេត្តកំពត នឹងត្រូវធ្វើជាម្ចាស់ព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទិ៣២ លើកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ដែលនឹងប្រព្រឹត្តទៅចាប់ពីនៅថ្ងៃទី៨ ដល់ថ្ងៃទី១៦ ខែឧសភា ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner