ជប៉ុននឹងបញ្ជូនអ្នកសង្កេតការណ៍មកចូលរួមឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជា
ភ្នំពេញ៖មន្រ្តីការទូតនៃប្រទេសជប៉ុនបានបញ្ជាក់ថា ជប៉ុននឹងបញ្ជូន អ្នកសង្កេតការណ៍ពិសេសរបស់ខ្លួនឱ្យមកចូលរួមពិនិត្យ មើល ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ខែកក្កដាខាងមុខនេះ ។ការសន្យានេះ ក្នុងពេលលោក អ៊ូអិណុ អាត់ស៊ូស៊ី( UENO Atsushi )ឯកអគ្គរាជទូតជប៉ុន ប្រចាំ កម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាលើស្ថានភាពទូទៅនៃ ការបោះឆ្នោត នៅកម្ពុជាជាមួយឯកឧត្តម ប្រាជ្ញ ចន្ទប្រធាន គណៈ កម្មាធិការជាតិរៀបចំ ការបោះឆ្នោត(គ.ជ.ប)កាលពីព្រឹកថ្ងៃទី ២៧ខែមីនាឆ្នាំ២០២៣។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិកនិងជាអ្នកនាំពាក្យគ.ជ.បប្រាប់ឱ្យ ដឹងនៅក្រោយជំនួបខាងលើនេះថាភាគីជប៉ុនចង់បាននូវ ការអភិវឌ្ឍ ប្រទេសកម្ពុជាស្របតាមប្រជាធិតេយ្យ។ដូច្នេះរដ្ឋា ភិបាលនៃប្រទេស នេះក៏នឹងបញ្ជូនអ្នកសង្កេតការណ៍ពិសេសសម្រាប់ការបោះឆ្នោត នៅខែកក្កដា ខាងមុខនេះ។ ជាមួយគ្នានេះ ភាគីជប៉ុនក៏សហការ ជាមួយ អង្គការមិនមែនរដ្ឋាភិបាល មួយចំនួន ដើម្បីសង្កេតមើលក្នុង កិច្ចដំណើការបោះឆ្នោតនៅកម្ពុជាផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប បញ្ជាក់ ថា គ.ជ.បរៀបចំការបោះឆ្នោត ដោយផ្អែកលើច្បាប់ និងបទបញ្ជា និងនីតិវិធី និងមានភាពលម្អិត និងអញ្ជើញភាគីពាក់ព័ន្ធនឹងដើម្បី តាមឃ្លាំមើលដំណើការបោះឆ្នោត ហើយប្រសិនជារកឃើញនូវន ចំណុចចន្លោះត្រង់ណា ឬភាពមិនប្រក្រតី អាចធ្វើការប្តឹងបាន។ ប៉ុន្តែការប្តឹងទៀត ក៏ត្រូវតែស្របទៅនឹងពេលវេលា ព្រមទាំងផ្អែកទៅ លើភស្តុតាងជាក់ស្តែងចៀសវាងការគ្រាន់តែលឺសូរសំឡេង និង មិនមាន សាក្សីពិតប្រាកដ ។

បើតាម ឯកឧត្តម ប្រាជ្ញ ចន្ទ សម្រាប់ការបោះឆ្នោត ឆ្នាំ២០២២ -២០២៣ ប្រទេសជប៉ុនបានបញ្ជូនជំនាញការ មួយរូប ដើម្បីប្រឹក្សា យោបល់ផ្នែកអប់រំអ្នកបោះឆ្នោត។ នាយកដ្ឋានជំនាញពាក់ពន្ធ័បាន នឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយជំនាញការ ចៃកា(JICA) ក្នុងការអប់រំ និងផ្សព្វផ្សាយ អំពីសារៈសំខាន់នៃការបោះឆ្នោត នៅតាមគ្រឹះស្ថានអប់រំ ជូនសិស្ស និស្សិត និងនៅតាមក្រុង ស្រុក ខណ្ឌ ជូនភាគីពាក់ពន្ធ័។ ក្រៅពីនេះទៀតប្រទេស ជប៉ុនក៏បានផ្តល់ វគ្គបណ្តុះ បណ្តាលពាក់ពន្ធ័នឹងការបោះឆ្នោតជូន ដល់មន្ត្រី គ.ជ.ប ដែលរួមមាន ការបណ្តុះបណ្តាលតាមប្រពន្ធ័អនឡាញ និងវគ្គបណ្តុះ បណ្តាលដោយផ្ទាល់នៅប្រទេសជប៉ុន។

ឯកឧត្តម ហង្ស ពុទ្ធា បានឱ្យដឹងថាកន្លងមកនេះ ភាគីជប៉ុន បាន ជួយសម្ភារៈកុំព្យូទ័រ ហិបឆ្នោត និងរថយន្តជាដើម ដែលមានទំហំ ប្រាក់ជាង ១៤ លានដុល្លារ អាមេរិក ខណៈប្ចុច្បន្ននេះ ភាគីជប៉ុន ក៏នៅតែបន្តជួយគ.ជ.ប តាមរយៈភ្នាក់ងារចៃកា ក្នុងការបណ្តុះ បណ្តាល នៅគ្រប់គ្រឹះ ស្ថានសិក្សាទាំងរដ្ឋ និង ឯកជន ហើយក៏ សន្យាប ន្តជួយបន្ថែមទៀតសម្រាប់ ការបណ្តុះបណ្តាលនេះ ។ លោកបន្ថែមថាជាមួយគ្នានេះ ភាគីជប៉ុនបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល និងដំណើការបោះឆ្នោតដែល គ.ជ.ប រៀបចំកន្លងមកនេះ មានភាពសុក្រឹត្យ ៕
ដោយ៖យុទ្ធ វីរៈ
