កម្ពុជា ស្នើស្ថានទូតបារាំងប្រចាំកម្ពុជាបញ្ជូនអ្នកសង្កេតការណ៍ មកចូលរួមពិនិត្យមើលការបោះឆ្នោតនាខែកក្កដាខាងមុខ
ភ្នំពេញ៖ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីកម្ពុជាបាន ស្នើ ឯកអគ្គរដ្ឋទូតបារំាងប្រចាំនៅកម្ពុជាឱ្យបញ្ជូនអ្នកសង្កេតការណ៍ បារាំងមកពិនិត្យ និងសង្កេតមើលការបោះឆ្នោតជាតិនៅកម្ពុជាដែល នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ខែកក្កដាខាងមុខ។ការស្នើ នេះត្រូវបាន ធ្វើឡើងក្នុងជំនួបសម្តែងការគួរសមនាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ រវាងឯកឧត្តម ហោ ណាំហុង និងលោក ប៉េលឡេត ហ្សាកស៍ ប៉ូល ហ្កាសស្តុន ឯកអគ្គរដ្ឋទូតបារំាងប្រចាំនៅកម្ពុជា។
ឯកឧត្តម ហោ ណាំហុង បានលើកឡើងតាមរយៈ ទំព័រហ្វេស ប៊ុក ផ្លូវការ របស់ឯកឧត្តមថា ឯកឧត្តមស្នើឯកឧត្តមឯកអគ្គរដ្ឋ ទូតបញ្ជូន អ្នកអង្កេតការណ៍បារាំងមកពិនិត្យមើលការបោះឆ្នោតនៅកម្ពុជាសម្រាប់នៅខែកក្កដាខាងមុខនេះ។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតបារំាងថ្មីប្រចាំនៅកម្ពុជា លោក ប៉េលឡេត ហ្សាកស៍ ប៉ូល ហ្កាសស្តុន បានឱ្យដឹងថានឹងមាន ក្រុមអ្នកអង្កេតការណ៍អ៊ឺរ៉ុបដែលអាចមកមុនបីខែដើម្បីសង្កេតមើល។
ជាមួយគ្នានេះ ឯកឧត្តម ហោ ណាំហុង ក៏បានថ្លែងអំណរគុណ ដល់ប្រទេសបារំាង ដែលជាប្រទេសទី១នៅអឺរ៉ុបដែលបានទិញ អង្ករពីកម្ពុជាច្រើន ហើយពាណិជ្ជកម្មរវាងប្រទេសទាំងពីរបាន ដំណើរការយ៉ាងសកម្ម ជិត ៦០០ លានដុល្លារក្នុងឆ្នាំ២០២២។
នាជំនួបជាមួយនឹងឯកអគ្គរដ្ឋទូតបារំាងនេះដែរឯកឧត្តម ហោ ណាំហុង ក៏បានវាយតម្លៃខ្ពស់ពីការរួមចំណែករបស់
ទីភ្នាក់ងារ អភិវឌ្ឍន៍បារំាង លើវិស័យអាទិភាពសំខាន់ៗ ដូចជា ការអភិវឌ្ឍវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ, ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្រ្ត និងការគំាទ្រ គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ ជាដើម។
សូមបញ្ជាក់ថា កាលបរិច្ឆេទជ្រើសរើសសម្រាប់ការបោះ ឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៧ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕
ដោយ៖នាង សុគន្ធា