ស្រវឹងស្រាបើករថយន្តបុករឺម៉កលក់ផ្លែឈើ បណ្តាលឲ្យស្ត្រីជាលក់ម្នាក់ រងបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តហាយលេនឌ័យមួយគ្រឿងជ្រុលទៅបុករឺម៉កលក់ឈើចតលក់តាមចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឲ្យស្ត្រីជាអ្នកលក់រងរបួសធ្ងន់ ផ្លែឈើខ្ទាតរាយប៉ាយពេញផ្លូវរីឯរថយន្តបង្ក បើករត់ចូលក្នុងបូរីពិភពថ្មីត្រពាំងថ្លឹងទុករថយន្តចោលចូលផ្ទះធ្វើមិនដឹងរឿង។
ហេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៩ខែសីហាឆ្នាំ២០១៩ស្ថិតនៅចំណុច មុខសាខា សាលាបង្រៀនយានយន្ត សុខសាន្ត តាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហាយលេនឌ័រមួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ2AL-5696ធ្វើដំណើរទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្តាំដៃ ជ្រុលទៅបុករឺម៉កល់ផ្លែឈើមួយគ្រឿងចតលក់តាមចិញ្ចើមផ្លូវពេញទំហឹងបណ្តាលផ្លែឈើខ្ទាយរប៉ាត់រប៉ាយពេញផ្លូវ ចំណែករឺម៉កបត់ជាពីខូចខាតយ៉ាងដំណំរីឯស្ត្រីជាអ្នកលក់ផ្លែឈើរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ បន្ទាប់មករថយន្តមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់ទាំងបែកខាងមុខខាងស្តាំ ចូលទៅក្នុងបូរីពិភពថ្មីត្រពាំងថ្លឹង ផ្ទះលេខ២២ ផ្លូវ១០៤ទុករថយន្តចោលចូលទៅក្នុងផ្ទះបាត់ដូចជាគ្មានរឿងអ្វីកើតឡើង។ខណៈនោះក៏មានប្រជាពលរដ្ឋឃើញហេតុការបាននាំគ្នាដេញតាមមកដល់ផ្ទះអ្នកបើករថយន្តបង្ករួចបានរាយការណ៍ជូនសមត្ថកិច្ច មូលដ្ឋានចុះមកដល់កន្លែងកើតហេតុភា្លមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសម្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងរឺម៉កលក់ផ្លែឈើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ