បុរសម្នាក់បើករថយន្តលឿនជ្រុលបុកអ្នកគ្រូបង្រៀនម្នាក់បណ្ដាលឲ្យរងបួសធ្ងន់
ភ្នំពេញ៖ ស្រ្តីជាគ្រូបង្រៀម្នាក់ត្រូវរថយន្តបុកបណ្តាលឲ្យរងរបួសធ្ងន់ខណ:ពេលជិះម៉ូតូឆ្លងផ្លូវ ហេតុការណ៍នេះបង្កឲ្យមានភ្ញាក់ផ្អើលកាលវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី១៩ខែសីហាឆ្នាំ២០១៩ នៅតាមផ្លូវ១៥៥កែង៤៣២ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន។
ជនរងគ្រោះមានឈ្មោះ ឃុំ ប៉ុណ្ណាបាត់ អាយុ៥០ឆ្នាំ មុខរបរជាគ្រូបង្រៀន ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ចំណែកអ្នកបេីករថយន្តមានឈ្មោះ សុខវណ្ណ ចាន់រិទ្ធ អាយុ៣១ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ បើតាមប្រភពព័ត៌មានពីរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្រ្តីរងគ្រោះជិះម៉ូតូម៉ាកវ៉េវពណ៌ក្រហម ជិះតាមផ្លូវ៤៣២ ទិសដៅពីលិចទៅកើតស្រាប់តែមកចំណុចកើតហេតុស្រ្តីរងគ្រោះបានបត់ឆ្វេងបំណងទៅបង្រៀនសិស្ស ដែលប្រលងនៅវិទ្យាល័យទួលទំពូង ខណ:ពេលនោះមានបុរសម្នាក់បើករថយន្តម៉ាកកាំម៉ារីហាយប្រិត តាមផ្លូវ៤៣២ ក្នុងទិសដៅពីកើតមកលិចជ្រុលទៅបុកម៉ូតូស្រ្តីរងគ្រោះបណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ និងបាក់ជើងខាងឆ្វេង ភ្លាមៗនោះស្រ្តីរងគ្រោះត្រូវបានដឹកតាមរថយន្តសាមុយយកទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញខណ្ឌចុះទៅដល់កន្លែងកើតហេតុ និងធ្វើការវាស់វែងយករថយន្ត និងម៉ូតូយកមករក្សាទុកនៅអធិការខណ្ឌចំការមនរងចាំដោះស្រាយគ្នសនៅពេលក្រោយ៕ធ.ដ