រថយន្តដឹកដីបុករថយន្តកាមរីពេញទំហឹង រងរបួសធ្ងន់ម្នាក់ នៅខណ្ឌច្បារអំពៅ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្តដឹកដីបុក និងរថយន្តកាមរីហើមបុកគ្នាពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ កាលពីវេលាម៉ោង ១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញរថយន្តកាមរីហើម ពណ៌ទឹកប៊ិក ពាក់ស្លាក លេខភ្នំពេញ 2N-1697 បេីកតែម្នាក់ឯង តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកេីតរៀបនឹងបត់ចូលទៅក្នុងលំនៅដ្ឋានសំណង់វាលស្បូវ។ ពេលនោះក៏មាន រថយន្តដឹកដី ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-1497 បេីកស្របទិសគ្នា បានបុកពេញទំហឹងបណ្ដាលឲ្យអ្នកបេីកបររថយន្តកាមរីហើមកៀបជាប់ក្នុងរថយន្ត រងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ចំណែកតៃកុងឡានដឹកដីបានរត់គេចខ្លួនបាត់។

ក្រោយកេីតហេតុសមត្ថកិច្ច បានចុះមកដល់ចំណុចកេីតហេតុ ក៏បានធ្វេីការវាស់វែងស្ទូចយករថយន្តទាំងពីរ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយ ពេលក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner