មេដឹកនាំយោធាមីយ៉ាន់ម៉ា អំពាវនាវឱ្យចាត់វិធានការ ម៉ឺងម៉ាត់លើអ្នកប្រឆាំងនឹង ខ្លួន

ណៃពិដោ:
មេ ដឹក នាំ កំពូល របស់ ក្រុម យោធា មីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បាន អំពាវ នា វ កាល ពី ថ្ងៃ ចន្ទ ទី ២៧ ខែ មីនា ឱ្យ មាន ការ ចាត់ វិធាន ការ យ៉ាង ម៉ឺង ម៉ាត់ ចំពោះ ក្រុម ដែល ប្រឆាំង នឹង ការ គ្រប់ គ្រង របស់ ខ្លួន ។
ការ អំពាវ នាវ ចុង ក្រោយ នេះ ធ្វើ ឡើង ក្នុង ពេល លោក មីន អ៊ុងឡាំង ចូល រួម ក្បួន ដង្ហែរ យោធា នា ថ្ងៃ ប្រារព្ធ ទិវា ស្ដី ពី កង កម្លាំង ប្រដាប់ អាវុធ របស់ ប្រទេស នៅ ទីក្រុង ណាយពិដោ ដែល គេ ឃើញ មាន ពេញ ទៅ ដោយការ បង្ហាញ រថ ពាស ដែក មីស៊ីល និង កាំភ្លើង ធំ ព្រម ទាំង យន្តហោះ ចម្បាំង និង ឧទ្ធម្ភាគចក្រ ហោះ ហើរ ខ្វែង ខ្វាត់ ពី លើ អាកាស ។ ការ លើក ឡើង របស់ មេ យោធា ដដែល ធ្វើ ឡើង ស្រប ពេល ដែល យោធា មីយ៉ាន់ម៉ា រង ការ ចោទ ប្រកាន់ ធ្ងន់ ធ្ងរ ពី បទ សម្លាប់ ជន ស៊ីវិល ដោយ មិន រើស មុខ ក្នុង សកម្មភាព យោធា ដើម្បី បង្ក្រាប ការ តស៊ូ ប្រដាប់ អាវុធ ដែល ប្រឆាំង នឹង ការ កាន់ កាប់របស់ រដ្ឋាភិបាល បច្ចុប្បន្ន។
យ៉ាង ណា មិញ លោក មីន អ៊ុងឡាំង បាន និយាយ ថា អ្នក ដែល ថ្កោល ទោស រដ្ឋាភិបាល យោធា របស់ លោក បាន បង្ហាញ ពី ភាព ព្រងើយ កន្តើយ ចំពោះ អំពើ ហិង្សា ដែល ប្រព្រឹត្ត ដោយ ក្រុម ប្រឆាំង រដ្ឋាភិបាល ។
គួរ រំឭក ថា ក្រុម យោធា របស់ លោក មីន អ៊ុងឡាំង បាន ដឹក នាំ ការ ធ្វើ រដ្ឋ ប្រហារ ទម្លាក់ រដ្ឋាភិបាល ប្រជាធិបតេយ្យ របស់ លោក ស្រី អ៊ុង សាន ស៊ូជី កាល ពី ២ ឆ្នាំ មុន ដែល ជំរុញ ឱ្យ មាន ការ តវ៉ា ដោយ សន្តិវិធី។ ប៉ុន្តែ ក្រោយ មក ការ ប្រឆាំង តវ៉ា នោះ ត្រូវ ប្រឈម មុខ នឹង ការ បង្រ្កាប ដ៏ បង្ហូរ ឈាម ពី កង កម្លាំង សន្តិសុខ មីយ៉ាន់ម៉ា ខណៈ កង កម្លាំង តស៊ូ ប្រដាប់ អាវុធ ផ្សេង ៗ ក៏ ត្រូវ បាន បង្កើត ឡើង ផង ដែរ ។ ការ កើន ឡើង នៃ អំពើ ហិង្សា តាំង ពី ពេល នោះ មក ត្រូវ បាន អ្នក ជំនាញ អង្គការ សហ ប្រ ជាជាតិ និង អ្នក ផ្សេង ទៀត កំណត់ ថា ជា សង្រ្គាម ស៊ីវិល ។
បច្ចុប្បន្ន ក្រុមមួយ ដែល ប្រឆាំង នឹង ការ គ្រប់ គ្រង របស់ ក្រុម យោធា គឺ រដ្ឋាភិបាល រួប រួម ជាតិ (NUG) ដែល ជា រដ្ឋាភិបាល និរទេស ខ្លួន និង បង្កើត ឡើង ដោយ សមាជិក សភា ជាប់ ឆ្នោត ដែល ក្រុម យោធា ដក ចេញ ក្រោយ រដ្ឋ ប្រហារ។ កង កម្លាំង ការពារ ប្រជាជន (PDF) ដែលជា ចំណុះ របស់ NUG រួម ជាមួយ នឹងកង កម្លាំង ប្រដាប់ អាវុធ នៃ ក្រុម សម្ព័ន្ធ មិត្ត ជន ជាតិ ភាគ តិច ផ្សេង ទៀត បាន ធ្វើកា រ វាយ ប្រហារ ជា រឿយ ៗ លើ ជួរ កង ទ័ព មូល ដ្ឋាន និង ប៉ុស្តិ៍ យោធា មីយ៉ាន់ម៉ា ។ ក្រុម ទាំង នេះ រង ការ ឆ្លើយ តប ទៅ វិញ ពី ក្រុម យោធា របស់ រដ្ឋាភិបាល លោក មីន អ៊ុងឡាំង តាម រយៈ ការ វាយ លុក ភូមិ នានា ដោយ កាំភ្លើង ធំ និង ការ វាយ ប្រហារ តាម អាកាស ដែល ជា រឿយ ៗ បណ្តាល ឱ្យ ជន ស៊ី វិល ស្លាប់ បាត់ បង់ ជីវិត។ ជម្លោះ ហិង្សា នេះ បាន ធ្វើ ឱ្យ មាន ប្រជាជន ជាង ១ លាន នាក់ ភៀស ខ្លួន និង បណ្ដាល ឱ្យ មាន វិបត្តិ មនុស្ស ធម៌ ។
យ៉ាង ណា មិញ លោក មីន អ៊ុងឡាំង បាន ថ្លែង នៅ ថ្ងៃ ចន្ទ ដដែល ថា ៖ « អំពើ ភេរវកម្ម របស់ NUG និង PDFs ចាំ បាច់ ត្រូវ តែ ដោះ ស្រាយ ឱ្យ បាន ល្អ ។ យោធា និង រដ្ឋាភិបាល ក៏ ត្រូវ ចាត់ វិធានការ ប្រឆាំង នឹង ក្រុម ភេរវករ នេះ ដែល បាន ព្យាយាម បំផ្លិច បំផ្លាញ ប្រទេស និង សម្លាប់ ប្រជាជន ផង ដែរ » ។
បន្ថែម ពី លើ នេះ រដ្ឋាភិបាល របស់ លោក មីន អ៊ុងឡាំង កន្លង មក បាន ប្រកាស ថា អង្គការ តស៊ូ មតិ ធំ ៗ ជា ក្រុម ភេរវករ ហើយ អ្នក ណា ក៏ ដោយ ដែល ជាប់ ពាក់ ព័ន្ធ នឹង ពួក គេ ត្រូវ ទទួល ទណ្ឌកម្ម យ៉ាង ធ្ងន់ ធ្ងរ ។
ខណៈ ពេល ដែល លោក មីន អ៊ុងឡាំង និយាយ ថា សកម្មភាព របស់ យោធា របស់ លោក គឺ ចាំ បាច់ ដើម្បី សម្រេច បាន សន្តិភាព រដ្ឋាភិបាល របស់ លោក បាន ច្រាន ចោល ការ ចោទ ប្រកាន់ អំពី ការ រំលោភ សិទ្ធិ មនុស្ស ដោយ ចង្អុល ទៅ លើ អំពើ ហិង្សា ដែល គូ ប្រជែង របស់ ខ្លួន ប្រព្រឹត្ត ទៅ វិញ ៕
ប្រែសម្រួល: ហួន ឌីណា

ads banner