ចិនផ្តល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន១៦គ្រឿង និងសម្ភារៈ បរិក្ខារពេទ្យដល់កម្ពុជា
ភ្នំពេញ:
រថយន្តសង្គ្រោះបន្ទាន់ ចំនួន ១៦គ្រឿង និងសម្ភារៈ បរិក្ខារពេទ្យ ដែលជាជំនួយឥតសំណងពីប្រ ជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បាន ប្រគល់ឱ្យ ប្រជាជន និងរាជរដ្ឋាភិបាល កម្ពុជាតាមរយៈក្រសួង សុខាភិបាល។
ការប្រគល់-ទទួលនូវ រថយន្ត សង្គ្រោះបន្ទាន់នេះ បានធ្វើឡើង នា ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ នា ទីស្តីការក្រសួង សុខាភិបាល ដោយមានការចូលរួម ជាអ ធិបតីពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រ សួ ងសុខាភិបាល, ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា រួមនឹងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ ក្រសួង សុខាភិបាល បាន ឱ្យដឹងថា រថយន្តសង្គ្រោះបន្ទាន់ចំនួន ១៦គ្រឿង និងសម្ភារៈ បរិក្ខារពេទ្យ ទាំងនេះ ជាជំនួយឥតសំណងពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជូនប្រជាជន និងរាជរដ្ឋាភិបាល កម្ពុជា។
ឯកឧត្តម ម៉ម ប៊ុនហេង បាន លើកឡើង នា ឱកាសនោះថា ស្ថិតក្រោមការប្តេជ្ញាចិត្តដ៏មុតមាំរបស់មេដឹ កនាំកំពូលនៃ ប្រទេសទាំងពីរ ធ្វើ ឱ្យ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រ ទេសទាំងពីរត្រូវបានបង្កើនឡើងជាលំដាប់ និងឈានដល់កម្រិតកំពូល ។
លោកមានប្រសាសន៍ ៖ « ក្នុងអំឡុងពេលដែលពិភពលោកទាំងមូលរងនូវការរីករាលដាលជំងឺកូវីដ១៩ សាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដើម្បីការពារ ទប់ស្កាត់ និងឆ្លើ យ តបការរាតត្បាតជំងឺកូវីដ១៩ជាច្រើនដល់កម្ពុជា»។
រដ្ឋមន្រ្តី សុខាភិបាលរូបនេះបានបន្តថា សាធារណរដ្ឋប្រជាមានិតចិន បានបញ្ជូនអ្នកជំនាញការ ដើ ម្បីផ្ដល់ជំនួយបច្ចេកទេសដល់មន្ត្រីសុខាភិបាលកម្ពុជា , ផ្តល់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ, ផ្ដល់ជំនួយ និងសម្របសម្រួលក្នុងការទិញវ៉ាក់សាំងកូវីដ១៩ បានទាន់ពេលវេលា ដែលមានចំនួនសរុបជាង ២៨លានដូស។
ឯកឧត្តម ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា ៖ «ថ្ងៃនេះ ជាមោទនភាពថ្មីមួយទៀត ដែលប្រជាជន និ ងរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់នូវរថយន្តសង្គ្រោះបន្ទាន់ចំនួន១៦គ្រឿង និ ងសម្ភារៈបរិក្ខារពេទ្យមួយចំនួន ដើម្បីពង្រឹងសមត្ថភាពមូលដ្ឋានសុខាភិបាលបន្ថែមទៀត ក្នុងការឆ្លើយតបទៅនឹងតម្រូវការសេវាថែទាំសុខភាព កាន់តែមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព»។
បើតាមសេចក្តីប្រកាសព័ត៌មាន រថយន្តសង្គ្រោះបន្ទាន់ និងសម្ភារៈបរិក្ខារពេទ្យទាំងនេះនឹងចែក ជូ នទៅមន្ទីរពេទ្យជាតិចំនួន៣ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តចំនួន៤ ដែលរថយន្តសង្គ្រោះបន្ទាន់ និងសម្ភារៈបរិក្ខារពេទ្យទាំងនេះនឹងចូលរួមចំណែកដល់ការផ្តល់សេវាថែទាំសុខភាពជូនប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបានការគ្រប់ដណ្តប់សុខភាពជាសកលមិនបានទទួលសេវាសុខភាពនោះទេ។
ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត ចិនប្រចាំកម្ពុជា បានថ្លែង ក្នុង ពេលនោះដែរថា ឆ្នាំ២០២៣នេះ គឺជាខួបអនុស្សាវរីយ៍លើកទៅទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន-កម្ពុជា និងជាឆ្នាំមិ ត្តភាពចិន-កម្ពុជាផងដែរ។
លោកបានថ្លែងថា ៖ « ភាគីចិនរីក រា យសហការជាមួយកម្ពុជា អនុវត្តរួមគ្នា ស្តីពីកុងសង់ស៊ីស ដែ លថ្នាក់ដឹកនាំទាំងពីរកំណត់ជូនបន្ត និងផ្សព្វផ្សាយចំណងមិត្តភាព ប្រពៃណីរវាងចិន និងកម្ពុជា លើកកម្ពស់កិច្ចសហប្រតិបត្តិការទាំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ»។
កិច្ចសហប្រតិបត្តិការទាំងនោះមាន ដូចជាការ បង្ការនិងព្យាបាលជំងឺឆ្លង, ឱសថបុរា ណ និងបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកសុខាភិបាល, ពង្រឹងការសម្របសម្រួលកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យសុខាភិបាលក្រោមក្របខណ្ឌពហុភាគី ចិន-អាស៊ាន។
លោកបន្តថា ជំរុញការ កសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា និងសហគមន៍សុខាភិបាលរួមចិន-កម្ពុជា ឱ្យទទួ លបានលទ្ធផលផ្លែផ្កាថ្មី រួមចំណែកកាន់តែធំធេង ក្នុងការផ្តល់អត្ថប្រយោជន៍ជូនដល់ប្រជាពល រដ្ឋ នៃប្រទេសទាំងពីរ ចិន -កម្ពុជា៕
ដោយ:នាង សុគន្ធា