ថ្ងៃទី២០សីហានេះ គឺជាថ្ងៃបញ្ចប់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមធ្យមសិក្សាឆ្នាំ២០១៨-១២០១៩ ទូទាំងប្រទេស
ខេត្តកណ្តាល ៖ បន្ទាប់ពីការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមធ្យមសិក្សាឆ្នាំ២០១៨ -២០១៩ អស់រយៈពេលមួយថ្ងៃពេញ នៅថ្ងៃទី១៩ខែសីហា ឆ្នាំ២០១៩ បានប្រព្រឹត្តទៅបានដោយរលូតនៅគ្រប់មណ្ឌលប្រលងទាំងអស់ទូទាំងខេត្តកណ្តាល។ នៅព្រឹកថ្ងៃទី២០ ខែសីហានេះ គឹជាថ្ងៃបញ្ចប់នៃការប្រលងសញ្ញាបត្រមធ្យមសិក្សារបស់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីរបស់យើង។
បើយោងតាមមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកណ្តាលបានប្រាប់អ្នកយកព័ត៌មានយើងថា នៅព្រឹកថ្ងៃទី២០ខែសីហា ឆ្នាំ២០១៩នេះ ចំពោះដំណើរការប្រឡងរបស់សិស្សានុសិស្សនៅទូទាំង ខេត្តកណ្តាល គឺមិនខុសពីថ្ងៃទី១៩ម្សិលមិញនោះទេ។ មន្ត្រីដដែលបានបន្តថា សម្រាប់ថ្ងៃទី១នៃដំណើរការប្រឡងមានបេក្ខជនដែលត្រូវចូលរួមប្រឡងទុតិយភូមិ ឬប្រលងបាក់ឌុប ឆ្នាំ២០១៨-២០១៩នេះ សម្រាប់ខេត្តខេត្តកណ្តាលទាំងមូលមានសិស្សចំនួន៨,៦៥៦នាក់។ ក្នុងនោះមានសិស្សអវត្តមាន ចំនួន១២៥នាក់ ផងដែរ។
ចំពោះនៅតាមមណ្ឌលនីមួយៗគេឃើញមានការរឹតត្បិតយ៉ាងតឹងរ៉ឹងបំផុតពីសំណាក់ មេប្រយោគ និងមន្ត្រីអនុរក្ស ដោយមានអាជ្ញាធរស្រុក ឃុំ និងកងរាជអាវុធហត្ថ និងនគរបាលផងដែរ។ ដោយធ្វើការត្រួតពិនិត្យទៅលើសម្លៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ដែលសិស្សកាន់ចូលទៅក្នុងមណ្ឌលប្រលង សូម្បីតែកាបួបដៃសម្រាប់ដាក់សម្ភារសិក្សា ដូចជាប៊ិក ខ្មៅដៃ បើកាបូបនោះ មានពណ៌មើលមិនឃើញផ្ទៃខាង ក្នុងក៏មិនអនុញ្ញាតឲ្យយកចូលដែរ។
លោកស្រី ឈឹម រ៉ានី គណៈមេប្រយោគនៃមណ្ឌលប្រលងស្អាងខាងត្បូងបានប្រាប់ អ្នកយកព័ត៌មានយើងថា ការរឹតបណ្តឹងលើ ការត្រួតពិនិត្យសិស្សដែលជាបេក្ខជនចូលរួមប្រឡងឆ្នាំនេះ គឹដើម្បីលើកកម្ពស់គុណភាពក្មួយៗដែលជាទំពាំងស្នងឫស្សីរបស់យើងឲ្យកាន់តែមានកម្រិតល្អប្រសើរ ព្រោះបើយើងមានគុណភាពផ្នែកធនធានមនុស្ស ការអភិវឌ្ឍប្រទេសជាតិកាន់តែងាយ ស្រួល។ លោកស្រីបានបន្តថា សម្រាប់មណ្ឌលប្រឡងស្អាងខាងត្បូងមានចំនួន២អគារ មានបន្ទប់ចំនួន១៥បន្ទាប់ និងមានបេក្ខជនចូលរួមប្រលង៣៧៥នាក់ (ស្រីចំនួន២០៦នាក់) ក្នុងនោះអវត្តមានចំនួន៣នាក់៕ធ.ដ