គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ព្យាបាលពលរដ្ឋជាង៤ពាន់នាក់នៅពោធិ៍សាត់

អត្ថបទដោយ៖
Kien Sereyvuth

  ប្រជាពលរដ្ឋជាង៤ពាន់នាក់នៅខេត្តពោធិ៍សាត់បានទទួលការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)។ ការចុះពិនិត្យកាលពីថ្ងៃទី១៧សីហាកន្លងមកនេះ បានប្រព្រឹត្ត ទៅនៅលើទឹកដីឃុំស្យា ស្រុកកណ្តៀងខេត្តពោធិ៍សាត់ ដោយមានកិច្ចសហការ ជាមួយសាកលវិទ្យាល័យ ពេទ្យស៊ុនឈុនហ៊ីយ៉ាន់ Soon Chun Hyang នៃប្រទេសកូរ៉េ។ 
អភិបាលខេត្តពោធិ៍សាត់លោកម៉ៅធនិន,  ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោTYDA លោកវេជ្ជបណ្ឌិតស៊ូ ស៊ីផាណ្ណា និងអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់លោកកែវ រតនៈ បាន អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ជួយព្យាបាលពលរដ្ឋឥតគិតថ្ងៃវេលាថ្ងៃចុងសប្តាហ៍នោះផងដែរ។
 ការព្យាបាលក្នុងខេត្តពោធិ៍សាត់ក្នុងស្រុកកណ្តៀងតាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ TYDAគឺលើកទី២ហើយ ដែលលើកទី១ បានធ្វើនៅឃុំស្តុកបានពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋចំនួនជាង ៣ពាន់នាក់ និងលើកទី២នេះទៀត នៅឃុំស្យា បានពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋចំនួនជាង៤ពាន់នាក់។

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner