មន្ត្រីសមត្ថកិច្ចបញ្ជាក់ការបង្កកទ្រព្យសម្បត្តិឧកញារកស៊ីឈើខុសច្បាប់

អត្ថបទដោយ៖
Kien Sereyvuth

មន្ត្រីគណៈកម្មការទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ បានថ្លែងថាគេបានស្នើសុំតុលាការក្នុងការបង្កក ទ្រព្យសម្បត្តិឧកញាគង់គ្រឹង ដែលជាប់ពាក់ព័ន្ធនឹងអំពើបទល្មើសរកស៊ីកាប់បំផ្លាញព្រៃឈើ។ សម្តីបញ្ជាក់របស់ មន្ត្រីនាំពាក្យគណៈកម្មការទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិលោកអេងហ៊ី បានធ្វើឡើងនារសៀលថ្ងៃ ទី១៩សីហានេះ គឺបន្ទាប់ពីឧកញាគង់គ្រឹង និងកូនប្រសារ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នកាល ពីថ្ងៃទី១៧សីហាបន្ទាប់ការធ្វើសកម្មភាពប្រមូលអនុផលព្រៃឈើចេញពីកម្ពុជាដោយគ្មានលិខិតអនុញ្ញាតនិង គ្មានអាជ្ញាប័ណ្ណក្នុងអម្លុងឆ្នាំ២០១៨និង២០១៩ក្នុងស្រុកស្នួលខេត្តក្រចេះ។ បើតាមមន្ត្រីអ្នកនាំពាក្យលោកអេង ហ៊ី ករណីបង្កកទ្រព្យសម្បត្តិនេះ មិនមែនតែចំពោះលោកឧកញាគង់គ្រឹងតែមួយនោះទេ រាល់ជនល្មើសណាដែល ប្រព្រឹត្តបទល្មើសព្រៃឈើ គឺនឹងត្រូវអនុវត្តការបង្កកទ្រព្យសម្បត្តិដូចគ្នា។ មិនមានសេចក្តីរាយការណ៍ថាតើចំនួន ទ្រព្យសម្បត្តិរបស់លោកឧកញាគង់គ្រឹងដែលនឹងរងការបង្កកនោះ មានចំនួនប៉ុន្មានទេ។ នៅជាមួយគ្នានេះដែរ ទ្រព្យសម្បត្តិរបស់លោកឧកញាសឹង សំអុល ដែលត្រូវបានគេចាប់និងឃុំខ្លួនកាលពីខែកក្កដា ក៏នឹងត្រូវរំពឹងការ ប្រឈមការបង្កកនេះផងទៀត។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner