អ្នកស្រុកជាង៣ពាន់នាក់រីករាយពិធីបុណ្យវត្តនៅខេត្តកំពតជាមួយបណ្ឌិតហ៊ុនម៉ាណែត
អ្នកស្រុកប្រមាណជាង៣ពាន់នាក់ បានចូលរួមសប្បាយរីករាយក្នុងពិធីសម្ពោធសមិទ្ធិផលវត្តមួយកន្លែងនៅក្នុង ខេត្តកំ ពតក្រោមការអញ្ជើញចូលរួមពីកូនប្រុសច្បងសម្តេចនាយករដ្ឋមន្ត្រី។ វត្តពោធិ៍រាជលំពូ ដែលស្ថិតក្នុងភូមិ បឹងធំខាងលិច ឃុំអង្គសុភី ស្រុកកំពង់ត្រាច បានធ្វើពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាតម្លៃ ជាង ២២ម៉ឺនដុល្លារ កាលពីថ្ងៃទី១៧សីហាក្រោមអធិបតីភាពបណ្ឌិតហ៊ុនម៉ាណែត។
បណ្ឌិតហ៊ុន ម៉ាណែត បានបញ្ជាក់អំពីបំណងធំធេងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឲ្យប្រទេសជាតិកាន់ តែរីក ចម្រើននិងចង់ឲ្យជំនាន់កូនចៅ ប្រជាពលរដ្ឋ កាន់តែសម្បូរសប្បាយក្នុងសម័យដឹកនាំរបស់សម្តេចតេជោនាយក រដ្ឋមន្ត្រី។ បណ្ឌិតហ៊ុន ម៉ាណែត បានថ្លែងថាអ្វីដែលជាគោលដៅតទៅមុខទៀតរបស់រាជរដ្ឋាភិបាលគឺពង្រីក ឱកាសការងារ ឱកាសរៀនសូត្រ ឱកាសចិញ្ចឹមជីវភាព ដើម្បីឲ្យកាន់តែល្អប្រសើរ និងអ្វីដែលសំខាន់បំផុត គឺសុខ សន្តិភាព ដែលថែរក្សាទុកឲ្យកូនចៅជំនាន់ក្រោយ កុំឲ្យមានសង្គ្រាមតទៀត។ បណ្ឌិតហ៊ុន ម៉ាណែត បានបញ្ជាក់ ប្រាប់ពលរដ្ឋខ្មែរថា សន្តិភាពគឺជាមូលដ្ឋាននៅក្នុងការកសាងប្រទេស ឲ្យមានការរីកចម្រើន, ជាមូលដ្ឋាន ដែល ប្រជាជនរាប់អានស្រឡាញ់គ្នា គោរពគ្នានិងមិនរើសអើង។ បណ្ឌិតហ៊ុន ម៉ាណែត បានអំពានាវឲ្យ ប្រជាពលរដ្ឋ ជឿទុកចិត្តការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចនឹងខិតខំថែរក្សាសុខសន្តិភាព បង្រួបបង្រួម ជាតិ កសាងប្រទេសឲ្យរីកចម្រើនជាបន្តទៀត៕