ដំណើរការប្រឡងបាក់ឌុបថ្ងៃដំបូងប្រព្រឹត្តដោយរលូន

អត្ថបទដោយ៖
Kien Sereyvuth

ដំណើរការប្រឡងបាកឌុបថ្ងៃដំបូងបានប្រព្រឹត្តទៅដោយមន្ត្រីនាំពាក្យក្រសួងអប់រំនិងកីឡាលោក រស់ សុវាចា បានថ្លែងថា មានដំណើរការយ៉ាងរលូន។ បេក្ខជនប្រឡង ចំនួន១១ម៉ឺន៧ពាន់៤៣នាក់បានស្ថិតក្នុង មណ្ឌលប្រ ឡង ទាំង២០២មណ្ឌល នៅទូទាំងប្រទេស។ មន្ត្រីនាំពាក្យក្រសួងអប់រំ បានប្រាប់អប្សរាណិតនាល្ងាចថ្ងៃ ទី១៩ សីហា នេះ។
មន្ត្រីក្រសួងអប់រំបានថ្លែងថា បេក្ខជនអវត្តមាន នៅថ្ងៃដំបូងនេះ មានចំនួន១ពាន់៧៤៥នាក់។មន្ត្រីនាំពាក្យដដែល បានថ្លែងថាមានករណីមិនប្រក្រតី២កន្លែងដែលមានការយកសំណៅឯកសារចូលក្នុងបន្ទប់ ប្រឡងនិងករណីមួយទៀតដែលមានការយកទូរស័ព្ទដៃចូលក្នុងបន្ទប់ប្រឡង។ លោក រស់ សុវាចា បញ្ជាក់ថាការ បំពានដោយបេក្ខជនប្រឡងទាំង២នាក់នោះ ត្រូវបានកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ។ ដោយឡែកបេក្ខនារីម្នាក់ក្នុង ខេត្តសៀមរាប ដែលមកប្រឡងយឺត ជាងពេលកំណតដោយសារមានជម្ងឺ ក៏ស្ថិតក្នុងការកំណត់មិនអោយចូល ប្រឡងនិងទទួលបានពិន្ទុសូន្យនោះថែមទៀតយោងតាមគោលការណ៍របស់ក្រសួងអប់រំដែលបានចែងកំណត់។ ការប្រឡងបាក់ឌុបឆ្នាំ២០១៩នឹងត្រូវបញ្ចប់នៅថ្ងៃទី២០សីហាស្អែកនេះ។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner