ក្រសួងការងារណែនាំឱ្យរោងចក្រសហគ្រាសបង្ការគ្រោះអគ្គិភ័យនៅ រដូវប្រាំង
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយមូលដ្ឋានគ្រឹះសុវត្ថិភាពនិងសុខភាពការងារ ដល់ក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំរោង ចក្រ សហគ្រាស និងបានណែនាំឱ្យ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មនៅកម្ពុជាគិតគូរឡើងវិញពីសុវត្ថិភាព កម្មករនិយោជិតនៅកន្លែងការងារ ជាពិសេសពាក់ព័ន្ធបញ្ហាអគ្គិភ័យ។
ក្នុងសិក្ខាសាលាកាលពីថ្ងៃទី២៧ ខែមីនា ឯកឧត្តម ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារនិង បណ្ដុះ បណ្ដាលវិជ្ជាជីវៈ មាន ប្រសាសន៍ថា ដើម្បីសម្រេចបាននូវការកសាងវប្បធម៌ នៃការ បង្ការ សុវត្ថិភាពនិងសុខភាពការងារនៅ កន្លែងធ្វើការ វាជាទស្សនៈ វិស័យ ដ៏វែងឆ្ងាយ ដែលទាមទារការចូលរួមយ៉ាងសកម្មភាព និង ការ បេ្តជ្ញាចិត្ត របស់គ្រប់ភាគីទាំងអស់ រួមមាន រាជរដ្ឋាភិបាល អង្គការ និយោជក អង្គការកម្មករនិយោជិត អ្នកជំនាញផ្នែកសុវត្ថិភាព និង សុខភាពការងារ។ប្រការនេះដើម្បីប្រែក្លាយការបង្ការសុវត្ថិភាព និង សុខភាពការងារឱ្យទៅជាវប្បធម៌នៅកន្លែងធ្វើការ និងការរស់នៅ ប្រចាំថ្ងៃ។
ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យនិងធ្វើតេស្តសាកល្បងប្រព័ន្ធនិងឧបករណ៍ការពារអគ្គិភ័យជាប្រចាំ ជាអាទិ៍ បំពង់ពន្លត់អគ្គិប្រព័ន្ធបាញ់ ទឹក ដោយស្វ័យប្រវត្តិ ប្រព័ន្ធទុយោបាញ់ទឹកពន្លត់អគ្គិភ័យ កណ្តឹង ប្រកាសអាសន្ន ឧបករណ៍ចាប់ផ្សែង និងភ្លើងបំភ្លឺដោយស្វ័យ ប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។ ត្រូវត្រួតពិនិត្យច្រកអាសន្ន ដែលអាចចេញ ដោយ សុវត្ថិភាព គ្មានឧបសគ្គ និងមិនចាក់សោរ ព្រមទាំងមានភ្លើងបំភ្លឺ ដោយ ស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី និងរៀបចំឱ្យមានការ ឆ្លើយ តបនៅពេលមានអាសន្ន ។
ពាក់ព័ន្ធក្នុងបញ្ហានេះដែរ ឯកឧត្តម លោក ឡេង តុង ទីប្រឹក្សាអម ក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ ឱ្យដឹងថា គ្រោះថ្នាក់ អគ្គិភ័យ អាចក្លាយមហន្តរាយធ្ងន់ធ្ងរ ដល់និយោជក និងកម្មករ និយោជិត ប្រសិនបើយើងមិនមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ និង មានវិធានការបង្ការច្បាស់លាស់ទុកជាមុន។ បញ្ហានេះ វាផ្តល់ផល ប៉ះពាល់ធ្ងន់ធ្ងរ “ផលប៉ះពាល់ Domino” នៅពេលអគ្គិភ័យ បង្កឱ្ យមានការផ្ទុះ និងដួលរលំអគារកើតឡើងដែលបណ្តាល ឱ្យក្លាយជា សោកនាដកម្មកើតឡើង។
ឆ្លើយតបនឹងការព្រួយបារម្ភខាងលើ លោក លី ឃុនថៃ ប្រធាន សមាគមស្បែកជើងកម្ពុជា បានប្រាប់ថា សមាគមតែងតែ ផ្សព្វផ្សាយ ជាប្រចាំដល់សមាជិកនីមួយៗ ឱ្យមានការប្រុងប្រយ័ត្ន លើបញ្ហា អគ្គិភ័យនេះ ដោយសារតែរោងចក្រស្បែកជើង សម្បូរវត្ថុដើមងាយ ឆេះ ជាពិសេសនៅរដូវក្តៅនេះ ដែលឧស្សាហ៍មាន អគ្គិភ័យកើត ឡើង។លោកបញ្ជាក់ថាអគ្គិភ័យ ជាគ្រោះ មហន្តរាយមួយដ៏ធំ ដែលសមាគម តែងតែផ្សព្វផ្សាយឱ្យសមាជិក ទាំងអស់មានការប្រុងន ប្រយ័ត្ន។ជាពិសេសយើងតែងតែជំរុញឱ្យ រោងចក្រ ប្រើប្រាស់ ឧបករណ៍ ពន្លត់អគ្គិភ័យខ្នាតសម្រាប់រោងចក្រ សម្រាប់ទប់ស្កាត់បាន ទាន់ពេលវេលានៅពេលមានអគ្គិភ័យកើតឡើង៕
ដោយ៖វណ្ណសុជាតា