អនុរដ្ឋមន្ត្រីការបរទេសជប៉ុនទស្សនកិច្ចកម្ពុជា៣ថ្ងៃសប្តាហ៍នេះ
អត្ថបទដោយ៖
Kien Sereyvuth
អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ទទួលបន្ទុកកិច្ចការសភាលោក ណូរីកាហ្សូ ស៊ូហ្សុយគី នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ខាងមុខ នេះ ដើម្បីជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេស លោកកេត សោផាន់ បានថ្លែង នារសៀលថ្ងៃទី១៩ ខែសីហា ថា អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នឹងអញ្ជើញជួបរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងអញ្ជើញជួបសម្តែងការគួរសមចំពោះសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។
អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា “គោលបំណងសំខាន់ការមកបំពេញទស្សនកិច្ចកម្ពុជា គឺជាផ្នែក មួយនៃការខិតខំពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ”។