រដ្ឋមន្ត្រីការបរទេសវៀតណាមទស្សនកិច្ចកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

 រដ្ឋមន្រ្តីការបរទេសវៀតណាមនឹងមកដល់កម្ពុជានៅថ្ងៃទី២០សីហាស្អែកនេះដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មការ ចម្រុះ កម្ពុជា-វៀតណាមលើកទី១៧។ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក ផាម ប៊ិញ មិញ នឹងដឹកនាំគណៈប្រតិភូក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាដើម្បីធ្វើជាសហប្រធានរួមជាមួយលោកឧបនាយក រដ្ឋមន្រ្តី ប្រាក់ សុខុន ដែលជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។ កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា- វៀតណាម លើកទី១៧ រយៈពេល២ថ្ងៃរវាងពីថ្ងៃទី២០ដល់២១សីហា នឹងផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស។ មន្ត្រីរៀបចំបានថ្លែងថា កិច្ចប្រជុំនេះ នឹងផ្តល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរ ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដែលមានផល ប្រយោជន៍ ទៅវិញទៅមក។
ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក ផាម ប៊ិញមិញ នឹងអញ្ជើញ ចូល ជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner