ទូតសហភាពអឺរ៉ុបបញ្ជាក់ជំនួយជាង១០០លានមករដ្ឋាភិបាលលើវិស័យជលផល
អត្ថបទដោយ៖
Kien Sereyvuth
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោកចច អេដហ្គា បានថ្លែងថា សហភាពអឺរ៉ុបនឹងផ្តល់ជំនួយជាង ១០០លានដុល្លារមកកម្ពុជាក្នុងសប្តាហ៍នេះដើម្បីការជួយលើវិស័យជលផល។ សម្តីបញ្ជាក់អំពីជំនួយ ជាង ១០០លានដុល្លារចំពោះកម្ពុជានេះ បានឲ្យដឹងក្នុងជំនួបរបស់លោកក្នុងពេលអនុញ្ញាតសម្តែងការគួរសមនិង ជំរាបលាសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ក្នុងពេលបញ្ចប់អាណ្ណត្តិការទូតក្នុងប្រទេសកម្ពុជា។