បិទវគ្គបំប៉នជំនាញចំណេះដឹងមូលដ្ឋានកសិកម្មឆ្នាំ២០១៩ របស់តំបន់ប្រតិបត្តិការសឹករង ខេត្តព្រះវិហារ
ឯកឧត្តមឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោក តំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ តំណាងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំប៉នបណ្តុះបណ្តាលជំនាញចំណេះដឹងមូលដ្ឋានកសិកម្ម បញ្ជាការដ្ឋាកងទ័ពជើងគោក ឆ្នាំ២០១៩។ វគ្គនេះ ស្ថិតក្រោមកិច្ចសហការរវាងការិយាល័យអភិវឌ្ឍន៍កងទ័ពជើងគោក និងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ដែលបានធ្វើនៅទីបញ្ជាការកងវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ។
ឯកឧត្តម ប៉ុល ស៊ីនួន និងឯកឧត្តម អ៊ុង វុទ្ធី បានចាត់ទុក្ខការដំណើរការបើក និងឈានរហូតដល់ធ្វើពិធីបិទក្នុងលទ្ធផលប្រកបដោយផ្លែផ្កា និងផលវិជ្ជមានទៅតាមការរំពឹងទុកនាពេលនេះ ថាពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីការកសាងសមត្ថភាព ចំណេះដឹង ចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់ដល់យោធិន នៃ ខភម លើការងារជំនាញបច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស ខភម ក្នុងវិស័យពង្រឹងប្រៀបការពារជាតិ និងជាឱកាសសម្រាប់កងទ័ពមានពេលវេលាហ្វឹកហ្វឺនរៀនសូត្រនៅពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមទាំងពីរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ុក កោសា អគ្គនាយកដ្ឋាននយោបាយកិច្ចការបរទេស និងជានាយកនាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិដែលបានផ្តល់គ្រូឧទ្ទេសនាម ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មការជាតិជំរុញចលនាភូមិ១ ផលិតផល១ ទីស្តីការគណៈរដ្ឋមន្រ្តីដែលបានផ្តល់គ្រូក្នុងការបង្ហាត់បង្រៀនដោយផ្ទាល់សំរាប់វគ្គនេះ បានដំណើរការបញ្ចប់ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម ប៉ុល ស៊ីនួន និងឯកឧត្តម អ៊ុង វុទ្ធី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះការរិយាល័យអភិវឌ្ឍន៍កងទ័ពជើងគោក មេបញ្ជារការមេបញ្ជាការរង នាយទាហាន នាយទាហនរង និងពលទាហាន គ្រប់កងឯកភាព នៃតំបន់ប្រតិការសឹករងខេត្តព្រះវិហារ និងសហការីទាំងអស់ ដែលខិតខំយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ចខ្លួនខ្ពស់ និងសហការគ្នារជាធ្លុងមួយស្វះស្វែងគ្រប់មធ្យោបាយ និងបង្កលក្ខណៈគ្រប់យ៉ាងពីភាគីម្ចាស់សាមីអង្គភាព ក្នុងផ្តល់ឯកសារមេរៀន សម្ភារសិក្សា ទីតាំងរៀនសូត្រ ស្នាក់នៅ ការផ្តល់សម្លៀកបំពាក់ និងការហូបប្រចាំថ្ងៃរហូតធ្វើឲ្យវគ្គជំនាញនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលវិជ្ជមាន តាមតាររំពឹងទុក។
ឯកឧត្តម ប៉ុល ស៊ីនួន និងឯកឧត្តម អ៊ុង វុទ្ធី បានផ្តាំផ្ញើដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គនាពេលនេះ ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេះដឹងពីការរៀនសូត្រទាំងទៅបម្រើអង្គភាពខ្លួន និងបន្តផ្សព្វផ្សាយបន្តជូនយោធិនរួមអាជីពបន្តខិតខំស្រាវជ្រាវឯកសារបន្ថែមទៀត ពង្រីកសកម្មភាពអភិវឌ្ឍន៍ឲ្យមានការីកចម្រើនក្នុងអង្គភាព ក៏ដូចជាជីវភាពរស់នៅតាមគ្រួសាររបស់ខ្លួន សំដៅរួមចំណែករួមកសាងលើកស្ទួយសេដ្ឋកិច្ចជាតិ និងប្រែក្លាយចំណេះដឹងខ្លួនឯងផងដែរ។
ត្រូវបន្តពង្រឹងជំហរស្មោះត្រង់ដាច់ខាតការពារ ជាតិ សាសនា ព្រះមហាក្សត្រ បន្តចូលរួមអនុវត្តន៍គោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលគ្រប់តំណាក់កាល បន្តខិតខំកសាអង្គភាពរឹងមាំលើគ្រប់វិស័យ បន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃ ខភម និងមេបញ្ជាការកងទ័ពជើងគោកបានប្រគល់ជូន សហការជាមួយអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដើម្បីភូមិ ឃុំសុវត្ថិភាព និងត្រៀមចុះជួយប្រជាពលរដ្ឋជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗពីធម្មជាតិ។
គួរបញ្ជាក់ថា ឆ្លងតាមការសិក្សារៀនសូត្ររយៈពេល៤៥ ថ្ងៃ និងក្រោមការត្រួតពិនិត្យ វាយតម្លៃរបស់គណៈកម្មការ គណៈគ្រប់គ្រង គ្រូយោធាចារ្យ គ្រូឧទ្ទេសនាមវគ្គ ដែលផ្តល់ដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ហង្ស សុខា នាយសេនាធិការរង នាយការិយាល័យអភិវឌ្ឍន៍កងទ័ពជើងគោក ស្តីពីលទ្ធផលពេលបញ្ចប់វគ្គរួមមាន និទ្ទេសល្អ ៦២ភាគរយ និទ្ទេសល្អបង្គួរ ២៨ភាគរយ និទ្ទេសមធ្យម១០ភាគរយ និងទទួលបានលទ្ធផលល្អឆ្នើមចំនួន១២រូប ដែលបានសិក្សាខ្លឹមសារមេរៀនលើមុខវិជ្ជាចំនួន១៤ខ្លឹមសារ និងសិក្ខាកាមសរុបចំនួន៥០នាក់៕ធ.ដ