នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស ( គាស់សោទ្វារបន្ទប់លួចទ្រព្យសម្បត្តិ)
ភ្នំពេញ៖ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា កម្លាំងនគរបាលខណ្ឌ បានធ្វើការស្រាវជ្រាវបង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស ( គាស់សោទ្វារបន្ទប់លួចទ្រព្យសម្បត្តិ) នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៩ និង ៣០នាទី នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ក្រុមទី០៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះចំនួន០២នាក់ ទី១-ជនរងគ្រោះឈ្មោះ ស៊ីម លី ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ក្រុមទី០៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ២-ជនរងគ្រោះឈ្មោះ ដារ៉ា ពិសី ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅផ្លូវបេតុង ក្រុមទី០៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ឈាង វ៉ាន់ធី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី១ ភូមិទួលពពែល សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។ សម្ភារដកហូតរួមមាន៖ ១/ ប្រាក់ដុល្លាចំនួន ២៨០,ជញ្ជៀន១វង់ពណ៍លឿងទំ (បានប្រគល់ជូនជនរងគ្រោះវិញ), ២/ដង្កាប់ចំនួន០១, ៣/ខ្សែរកពណ៍លឿងទំចំនួន១ខ្សែរ និង៤/ម៉ូតូ១គ្រឿងម៉ាកហុងដា ស្កូបពី ពណ៍ស ស្លាកលេខភ្នំពេញ 1IV-2643។ សម្ភារបាត់បង់រួមមាន៖ ប្រាក់ចំនួនចំនួន៣២០ដុល្លា, ក្រវិលផ្លាកទីន១គូរ ។

សមត្ថកិច្ចបន្តថា ដំណើររឿងហេតុ៖ មុនពេលកើតហេតុនៅខែឆ្នាំវេលាម៉ោងខាងលើជនរងគ្រោះបានចាក់សោរបន្ទប់ហើយទៅធ្វើការពេលត្រឡប់មកវិញដល់បន្ទប់ ឃើញឥវ៉ាន់រុករើកកាយបាត់សម្ភារ ដោយបានបាត់ប្រាក់ និងសម្ភារមួយចំនួន ។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងក្រោយទទួលបណ្តឹងកំលាំងជំនាញខណ្ឌបានបើកការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យនៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង១៩:៣០នាទី នៅចំណុចផ្លូវ៥៩៨ ភូមិទួលពពែល សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវនិងដកហូតវត្ថុតាងយកមកប៉ុស្តិ៍ទួលសង្កែ១ ដើម្បីចាត់ការតាមនិតិវិធី ។

ចំពោះមុខផ្នែកជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងសាកសួរយកចំលើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមនីតិវិធី ៕ ដោយ ស៊ូ ប៊ុនធី
