ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី បានបញ្ចប់ដោយរលូន និងទទួលបានជោគជ័យ កាលពីល្ងាចថ្ងៃទី០១ ខែមេសា
អត្ថបទដោយ៖
ចាន់ វិចិត្រ
ពិធីដង្ហែនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាង CAMSOC, ឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូណេស៊ី, ឯកឯត្តមសាស្ត្រាចារ្យបណ្ឌិត Muhadjir Effendy រដ្ឋមន្ត្រីស្ដីទីក្រសួងយុវជន និងកីឡា និងជារដ្ឋមន្ត្រីសម្របសម្រួលសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស និងវប្បធម៌នៃសាធារណវរដ្ឋឥណ្ឌូណេស៊ី, លោក Raja Sapta Oktohari ប្រធានគណៈកម្មាធិការអូឡាំពិកឥណ្ឌូណេស៊ី (NPC) និងអង្គទូតនៃបណ្ដាប្រទេសអាស៊ានប្រចាំសាធារណៈរដ្ឋឥណ្ឌូណេស៊ី ព្រមទាំងអត្តលិក ។ ប្រភព Camsoc ចាន់ វិចិត្រ




ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។