មនុស្សស្លាប់កើនជិត ២០នាក់ ខណៈព្យុះកំបុតត្បូងប្រហារភាគខាងកើតសហរដ្ឋអាមេរិក
អាកាន់សាស់៖ ចំនួនអ្នកស្លាប់កើនជិត ២០នាក់ ខណៈព្យុះកំណាចវាយប្រហារភាគខាងកើត សហរដ្ឋអាមេរិក។
ព្យុះដ៏ខ្លាំងក្លាមួយបានខ្ចប់ខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងបានបោកបក់កាត់ផ្នែកភាគខាងត្បូង និងកណ្តាលភាគខាងលិចនៃសហរដ្ឋអាមេរិក ខណៈដែលវាបានធ្វើដំណើរឆ្ពោះទៅភាគខាងកើតកាលពីថ្ងៃសៅរ៍ ទី១ ខែមេសា ដែលបណ្តាលឱ្យមនុស្ស ១៨ នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស នេះបើយោងតាមរបាយការណ៍របស់មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយ។
យោងតាមក្រុមមន្ត្រីបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស៥ នាក់ត្រូវបានសម្លាប់នៅក្នុងរដ្ឋ អាកាន់សាស់ (Arkansas) ខណៈដែលអ្នកឆ្លើយតបដំបូងបានរុះរើកំទេចកំទី ស្វែងរកជនរងគ្រោះដែលអាចកើតមានអ្នកស្លាប់បន្ថែមទៀត បន្ទាប់ពីព្យុះកំបុតត្បូងបានបោកបក់កាត់រដ្ឋនេះ កាលពីថ្ងៃសុក្រ។

ក្រុមមន្ត្រីក៏បានរាយការណ៍ថា មានអ្នកស្លាប់ម្នាក់នៅរដ្ឋ អ៊ីលីណូយស៍ (Illinois) និង ៣ នាក់នៅរដ្ឋ អ៊ីនឌ្យាណា (Indiana) ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃសៅរ៍ បាននិយាយថា មានការស្លាប់ចំនួន៧ នាក់នៅ ក្នុងតំបន់ មឺសណៃរី (McNairy) រដ្ឋ តេននីសេ (Tennessee) នៅព្រំដែនជាប់នឹងរដ្ឋ មីស៊ីស៊ីពី ( Mississippi) ។

សារព័ត៌មាន Fox News បានរាយការណ៍ថាមានអ្នកស្លាប់ម្នាក់នៅរដ្ឋអាឡាបាម៉ា និងម្នាក់ទៀត នៅរដ្ឋមីស៊ីស៊ីពី៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត