បាតុកម្មជំទាស់នឹងកំណែទម្រង់សោធននិវត្តន៍នៅបារាំង ចូលដល់ទឹកដីជាប់ឆ្នោត របស់នាយករដ្ឋមន្ត្រី

ប៉ារីស៖ បាតុកម្មប្រឆាំងកំណែទម្រង់សោធននិវត្តន៍ នៅប្រទេសបារាំងបានរីករាលដាល ទៅដល់ទឹកដី ជាប់ឆ្នោតរបស់លោកស្រី នាយករដ្ឋមន្ត្រី អេលីហ្សាបេត បន (Elisabeth Borne)។

កំណែទម្រង់សោធននិវត្តន៍ បាតុកររាប់ពាន់នាក់នៅទីក្រុង វ៉ាយអឺ (Vire) ទឹកដីរបស់លោកស្រី នាយករដ្ឋមន្ត្រីបារាំង។

“គ្មានការចូលនិវត្តន៍នៅអាយុ ៦៤ ឆ្នាំ មិនមែនសម្រាប់យើង ឬសម្រាប់កូនរបស់យើងទេ”។

ទាំងនេះគឺជាសំណេរនៅលើបដា ខណៈដែលមានមនុស្ស យ៉ាងហោចណាស់មនុស្ស ៦០០០ នាក់ បានចូលរួមបាតុកម្ម យោងទៅតាមសហជីព។

ប៉ុន្តែរដ្ឋបាលតំបន់ថា មាន៣១០០នាក់ បានចូលរួមសកម្មភាពដើរយ៉ាងស្ងប់ស្ងាត់ ក្រោមខ្យល់ និងភ្លៀងនៅ ក្រុង វ៉ាយអឺ (Vire) ប្រទេសបារាំង ពោលគឺនៅតំបន់ ណ មេនឌី (Normandy) ជាកន្លែងដែលនាយករដ្ឋមន្ត្រី អេលីហ្សាបេត បន (Elisabeth Borne) ត្រូវបានជាប់ឆ្នោត នៅក្នុងសភា។

មួយរយៈចុងក្រោយនេះ ក្រុមបាតុករបាននិងកំពុងធ្វើសកម្មភាពដើម្បីតវ៉ាប្រឆាំងនឹងកំណែទម្រង់ប្រាក់សោធននិវត្តន៍។ ប្រធានាធិបតីបារាំង កាលពីសប្តាហ៍មុន បានប្តេជ្ញាកាន់តែខ្លាំងថា នឹងជំរុញការធ្វើកំណែទម្រង់ប្រាក់សោធននិវត្តន៍ ទោះបីជាមានកំហឹងកើនឡើងទូទាំងប្រទេសក៏ដោយ។

លោក ប្រធានាធិបតី ម៉ាក្រុង បានថ្លែងថា ច្បាប់ថ្មីនេះគឺមានភាពចាំបាច់ ហើយនឹងចូលជាធរមាននៅចុងឆ្នាំ២០២៣ ខាងមុខ ការតវ៉ាប្រឆាំងនឹងច្បាប់ដែលកំណត់ពេលចូលនិវត្តន៍នៅអាយុ ៦៤ឆ្នាំ បានទាក់ទាញមនុស្សជាច្រើនឲ្យចូលរួមក្នុងការប្រមូលផ្តុំ ដែលរៀបចំដោយសហជីព ចាប់តាំងពីខែមករា ឆ្នាំ២០២៣ មក៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner