​អ្នកនាំពាក្យ៖ មិនត្រូវភ្លេចខ្លួន​ និង​កុំជឿតាមការផ្សាយព័ត៌​មាន​មិនត្រឹមត្រូវពីវ៉ាក់សាំងកូវីដ១៩​

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាល​មាន​ឆន្ទៈនយោបាយ និង​ការប្តេជ្ញា​ចិត្ត​ក្នុងការ​ប្រយុទ្ធ​ជាមួយនឹង​ជំងឺកូវីដ១៩ ដែលធ្វើឱ្យកម្ពុជា​អាចគ្រប់គ្រងស្ថានភាពបានល្អ តែ​មិនត្រូវភ្លេចខ្លួន​ និង​កុំជឿតាមការផ្សាយព័ត៌​មាន​មិនត្រឹមត្រូវពីវ៉ាក់សាំងកូវីដ១៩​ឬការបកប្រែមិនត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស​។ នេះជាការថ្លែងឡើង​របស់​លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជាប្រធានគណៈកម្មការចំពោះ​កិច្ច​ចាក់វ៉ាក់សាំងកូវីដ១៩ក្នុង​ក្របខ័ណ្ឌទូទាំង​ប្រទេស ក្នុង​ពេល​ចុះពិនិត្យដំណើ​

រការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញតាមបណ្តាខេត្ត​ចំនួនបីនាចុង​ខែមីនា កន្លងមកនេះ​។

​វត្តមាននៅទីនោះលោកជំទាវ​ក៏បានលើកទឹកចិត្ត​ និងជំរុញដល់មន្ត្រីសុខាភិបាល​ អាជ្ញាធរ​ និងមន្ត្រីពាក់ព័ន្ធ​ ត្រូវបន្តកិ​ច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអប់រំ ផ្សព្វផ្សាយ ក្នុងការការពារសុខភាព​ និងបន្តចាក់វ៉ាក់សាំងកូវីដ​១៩ ដូសជំរុញជូនប្រជាជន​ ដើម្បីរក្សាបាននិរន្តរភាពនៃដំណើរការសេដ្ឋកិច្ច-សង្គ​ម​ ជម្រុញកំណើនសេដ្ឋកិច្ចគ្រួសារ​ និងសេដ្ឋកិច្ចជាតិ​។ លោកជំទាវមានប្រសាសន៍ថា ថ្វីដ្បិតរាជរដ្ឋាភិបាលកម្ពុជា​​មានឆន្ទៈនយោបាយ និងការប្ដេជ្ញាចិ​ត្ត​ច្បា​ស់លាស់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ធ្វើឱ្យកម្ពុជានាពេលបច្ចុប្បន្ន​ អាចគ្រ​ប់គ្រ​ងស្ថា​​នភាពបានល្អ និងបន្តរស់នៅជាមួយវត្តមានវីរុសកូវីដ​​ តែយើងទាំងអស់គ្នាមិនត្រូវភ្លេ​ចខ្លួន​ឡើយ»។

លោកជំទាវ ឱ វណ្ណឌីន បានបន្តថា ៖ «​មួយវិញទៀត សូមកុំជឿតាមការផ្សាយព័ត៌មានមិនត្រឹមត្រូវពី​វ៉ាក់សាំងកូវីដ១៩​ ឬការបកប្រែមិនត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស​ និងសេចក្តីណែនាំនានានៃកា​រចាក់វ៉ាក់សាំង​កូវីដ១៩ របស់អង្គការសុខភាពពិភពលោក​នាពេលថ្មីៗនេះ»។​ យោងតាម​ក្រសួង​សុខាភិបាល បាន​ឱ្យដឹងថា ការ​ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញនៅខេត្តចំនួនបីនោះមាន​ ខេត្តបន្ទាយមានជ័យ​,​ ខេត្តប៉ៃលិន​

និងខេត្តបាត់ដំបង​ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមីនា កន្លងទៅនេះ។ ​

​លោកជំទាវបាន​សង្កត់ធ្ងន់ថា ប្រសិនបើថ្នាក់ដឹកនាំ​ និងមន្ត្រីពាក់ព័ន្ធទាំងអស់ខិតខំអនុវត្តទៅតាមទិសដៅដែលបានដាក់ចេញ ប្រាកដណាស់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពោល​គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅកម្ពុជា​ នឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើងៗ​ ក្នុងទិសដៅធានាបាននូវសន្តិសុខ​ និងសុវត្ថិភាព​សុខភាពធារណ:។​ការផ្សព្វផ្សាយព័ត៌មានមិនពិត​ ព័ត៌មានមិនត្រឹមត្រូវ​ ឬព័ត៌មានប្រ​ឌិត​ណាមួយ​ នឹងអាចនាំមកនូវមហន្តរាយសុខភាពសាធារណ:​ ដែលយើងទាំងអស់គ្នាត្រូវតែនាំគ្នាចៀសវាង​ និងរួមគ្នាបំបាត់នូវទង្វើអសកម្មបែបនេះ​ ដើម្បីសេចក្តីសុខ​ សន្តិសុខ​ និងសុវត្ថិភាព​សុខភា​ពសាធារណ​:​ និងការរស់នៅជាប្រក្រតីធម្មតារបស់យើងទាំងអស់គ្នា។

យោងតាមរបាយការណ៍​របស់​ក្រសួង​សុខាភិបាលបាន​ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី១ខែមេសា ឆ្នាំ​២០២៣ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៥,៥១ភាគរយ។

ក្រសួងបានបន្តទៀតថា អត្រាចាក់ដូសទី​៣ មាន​ជាង១0លាននាក់ អត្រាចាក់ដូសទី​៤ មានចំនួនជាង ៥លាននាក់ អត្រាចាក់ដូសទី​៥ មានចំនួនជិត​២លាននាក់ និង​អត្រា នៃការចាក់ដូសទី​៦ មានចំនួនជាង ៣៤ ម៉ឺននាក់៕

ដោយ៖នាង សុគន្ធា

ads banner