ក្រសួងពាណិជ្ជកម្មលើកទឹកចិត្តដល់វិនិយោគិន និងសហគ្រិនចូលរួមពិព័រណ៍អាស៊ាន-ចិននៅខែកញ្ញា ខាងមុខ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម ​បាន​លើកទឹកចិត្ត ដល់បណ្ដាធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាទាំងអស់ ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា ឱ្យ​ចូលរួម ក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ (The 20th China-ASEAN Expo) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ​។ តាមរយៈសេចក្តីជូនដំណឹងរបស់​ក្រសួង​ពាណិជ្ជកម្មកាលពីថ្ងៃទី​៣០ ខែមីនា​ ​បានបញ្ជាក់ថា  ដោយទទួលបានជោគជ័យ ជាបន្តបន្ទាប់លើការរៀបចំ ចូលរួមពិព័រណ៍ចិន-អាស៊ាន ចំនួន១៩

លើក រួចមកហើយ កាលពីពេលកន្លងទៅ ក្រសួងពាណិជ្ជកម្ម រួមសហការជាមួយគណៈ​កម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន នឹងដឹកនាំគណៈប្រតិភូពាណិជ្ជកម្មទៅរៀបចំ ចូលរួមដោយផ្ទាល់ ពិព័រណ៍ចិន-អាស៊ាន លើកទី២​០ «The 20th China-ASEAN Expo» ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទ និងពិ​ព័​រណ៍អន្តរជាតិ នាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ក្រសួង​បានឱ្យដឹងទៀតថា ពិព័រណ៍ចិន-អាស៊ាន ជាវេទិកានៃការផ្លាស់ប្ដូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់រវាងបណ្តាប្រទេសជាស​មាជិក អាស៊ាន និងប្រទេសចិន។ ការរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ាន ក្នុងឆ្នាំ២០២៣ នេះ គឺស្របពេលនៃការបើកដំណើរ ការឡើងវិញនូវសង្គម-សេដ្ឋកិច្ច របស់ប្រទេសចិន

និងជាឆ្នាំគម្រប់ខួបអនុស្សាវរីយ៍លើកទី២០ នៃភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយរវាងចិន-អាស៊ាន និងជាខួបគម្រប់២០ឆ្នាំ នៃការបង្កើតពិព័រណ៍ចិន-អាស៊ាន។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ពុជា បានឱ្យដឹងនៅ​ថ្ងៃទី​២ ខែមេសា​ថា ដើម្បីស្ដារ និងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគឡើងវិញក្រោយវិបត្តិកូវីដ១៩ ក្រសួងពាណិជ្ជកម្ម ក្នុងនាមដៃគូសហការរៀបចំ បានអញ្ជើញធុរជន សហគ្រិន វិនិយោគិន និ​ងផលិតករកម្ពុជា ដែលមានបំណងតភ្ជាប់ ទំនាក់ទំនងពាណិជ្ជកម្មឡើងវិញជាមួយពាណិជ្ជករចិន និងអាស៊ាន ក្នុងការរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០  ដើម្បីជំរុញការទំនាក់ទំនងផ្នែកពាណិជ្ជកម្មជាមួយបណ្តាប្រទេសជាដៃគូរបស់កម្ពុជា។

ឯកឧត្តមបានឱ្យដឹងទៀតថា គណៈកម្មការរៀបចំ ពិព័រណ៍បានអញ្ជើញប្រទេសជាសមាជិកអាស៊ានទាំងអស់រួមទាំងកម្ពុជា រៀបចំដឹកនាំប្រតិភូពាណិជ្ជកម្មដែលរួមមាន អ្នកតាំងពិព័រណ៍ អ្នកទស្សនាពិព័រណ៍ដើម្បីជួបដៃគូពាណិជ្ជកម្ម ទៅចូលរួមដោយផ្ទាល់ និងចូលរួមក្នុងកម្មវិធីសំខាន់ៗ ដូចជា វេទិកាធុរកិច្ច វិនិយោគ ទេសចរណ៍កម្ពុជា-ចិន និងវេទិកាធុរកិច្ចនិងវិនិយោគចិន-អាស៊ាន ជាដើម។ ឯកឧត្តម ប៉ែន សុវិជាតិ បានបញ្ជាក់ថាកម្ពុជា មានទំនាក់ទំនងយ៉ាងល្អ ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ជាមួយប្រទេសចិន ជាពិ​សេ​សទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិន ខណៈដែលកម្ពុជា ក៏ជាសមាជិកអាស៊ានដែរ។ ដូចនេះ  ពិព័រណ៍នេះ នឹងបង្កើនទំនាក់ទំនងកាន់តែជិ​

តស្និតបន្ថែមទៀតរវាងវិស័យឯកជននិងវិស័យឯកជន ដែលពាណិជ្ជករ ក៏ដូចជាធុរជន យើងមិនគួរមើលរំលង។

ចំណែក លោកស្រី កែវ មុំ ម្ចាស់ក្រុមហ៊ុនផលិតនំស្រួយលីលី ក៏​បានប្រាប់ដែរថា ពិព័រណ៍ចិន-អាស៊ាន លើកទី២០ដែលនឹងប្រព្រឹត្ត ទៅនៅខែកញ្ញា គឺជាឱកាសសម្រាប់សហគ្រិន ធរុជន នៅកម្ពុជាទាំង ពង្រីកសក្តានុពលទីផ្សារផ​លិតផ​ល​ទៅកាន់បណ្តាប្រទេសដទៃទៀតទាំងក្នុងតំបន់អាស៊ាន ជាពិសេសទីផ្សារប្រទេសចិន។ លោកស្រីបានថ្លែងថាព្រឹត្តការណ៍ពិព័រណ៍នានា តែងតែបង្កើតឱកាសឱ្យអ្នកវិនិយោគមកពីបណ្តានានា ក្នុងការពង្រីកដៃគូសហការ និងផ្សព្វផ្សាយពីផលិតផល និងសេវា ដែលខ្លួនមាន។ វិស័យឯកជន តែងតែរីករាយសហការ

ជាមួយរដ្ឋាភិបាល ដោយធ្វើយ៉ាងណា ជំរុញការសហការរវាងឯកជននិងឯកជន ស្របតាមគោលនយោបាយរបស់រដ្ឋ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

យោងតាម​របាយការណ៍របស់​​ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា​ ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយនឹង​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ាន ក្នុង​ឆ្នាំ​​ ២០២២ មាន​ទឹកប្រាក់​សរុប​ជាង​ ១៦​ ពាន់​លាន​ដុល្លារ កើនឡើង​តិចតួច​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដោយ​ចំនួន​នេះ គឺ​ស្មើនឹង​ជិត ១ភាគ៣​ នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​។ ដោយឡែក ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងចិន ចាប់ពីខែ​មករា ដល់កុម្ភៈ ឆ្នាំ២០២៣ សម្រេចបានជាង១ ៧០០លានដុល្លារ ថយចុះជាង១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕

ដោយ៖វណ្ណ សុជាតា

ads banner