ម៉ាឡេស៊ី និងចិន សហការគ្នាក្នុងនាមជាដៃគូដើម្បីធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងដូងមានស្ថិរភាព

គូឡាឡាំពួរ៖ម៉ាឡេស៊ី និងចិន សហការគ្នាក្នុងនាមជាដៃគូដើម្បីធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងដូងមានស្ថិរភាព។នេះបើតាមការចុះផ្សាយរបស់អង្គភាពព័ត៌មានCNAដែលបានដកស្រង់ប្រភពពីម៉ាឡេស៊ី ដែលបានលើកឡើងថា ម៉ាឡេស៊ីនិងចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមពាណិជ្ជកម្មដែលគាំទ្រដោយរដ្ឋាភិបាលចិន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ពាណិជ្ជកម្មប្រេងដូង។

ក្រុមប្រឹក្សាភិបាលប្រេងដូងម៉ាឡេស៊ីបាននិយាយថា ភាពជាដៃគូជាមួយសភាពាណិជ្ជកម្មចិន នឹងជួយម៉ាឡេស៊ីទទួលបានចំណែកទីផ្សារឡើងវិញនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ។ ប្រភពដដែលបន្តថា ប្រទេសម៉ាឡេស៊ីជាប្រទេសផលិតដូងប្រេងធំជាងគេទីពីររបស់ពិភពលោក។ ចំណែកឯប្រទេសចិនគឺជាអ្នកទិញដូងប្រេងធំជាងគេទីពីររបស់ពិភពលោក។ ដូច្នេះកិច្ចសហការគ្នានោះ នឹងអាចរួមគ្នាលើកកម្ពស់ការប្រើប្រាស់ប្រេងដូង របស់ម៉ាឡេស៊ីនៅក្នុងប្រទេសចិនប្រកបដោយនិរន្តរភាព។កិច្ចសហការគ្នានោះ

នឹងអាចជួយឱ្យម៉ាឡេស៊ីអាចមានប្រភពធនធានថ្មីៗរាប់តាំងពីបច្ចេកវិទ្យាផង ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មដូងប្រេងរបស់ខ្លួន។

ក្រុមប្រឹក្សាភិបាលដូងប្រេងរបស់ម៉ាឡេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រទេសចិនមានបំណងចង់ធ្វើការជាមួយម៉ាឡេស៊ី ដើម្បីធានាការផ្គត់ផ្គង់ប្រេងដូង។ អនុស្សរណៈ នោះនឹង​ជួយ​ឱ្យពាណិជ្ជករចិនមានទំនុកចិត្ត​ចំពោះ​ប្រេង​ដូង​ម៉ាឡេស៊ី”។ ប្រភពដដែលបន្ថែមថា កិច្ចព្រមព្រៀងរវាងភាគីទាំងពីរនឹងជួយសម្រួលដល់ការចូលរួមរបស់ប្រទេសចិន លើការប្រើប្រាស់បច្ចេកវិជ្ជានៅក្នុងចង្វាក់ផលិតកម្មដូងប្រេងនៅប្រទេសម៉ាឡេស៊ី ដែលការណ៍នេះនឹងជួយបង្កើនផលិតភាព

និងកាត់បន្ថយការពឹងផ្អែកលើកម្លាំងពលកម្មមនុស្ស​នៅក្នុងចម្ការទៀតផង។

ប្រទេសម៉ាឡេស៊ីបាននាំចេញប្រេងដូង និងផលិតផលដូងចំនួនជាង៣លានតោន(៣,១៤លានតោន) ទៅកាន់ប្រទេសចិន ដែលធ្វើឲ្យប្រទេសចិនជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ម៉ាឡេស៊ី  បន្ទាប់ពីឥណ្ឌា៕

ដោយ៖វណ្ណ ស័ក្ដិ

ads banner