អតីតនាយករដ្ឋមន្ត្រីថៃ អាភីស៊ីតវាចាជីវ៉ា:ពេលនេះមិន មែនជាពេល សម្រាប់គាត់ធ្វើ នយោបាយវិញទេ
ថៃ:យោងតាមកាសែតដឹណេសិនថៃផ្សាយថា អតីតនាយករដ្ឋមន្ត្រី និងជាអតីតមេដឹកនាំគណបក្សប្រជាធិបតេយ្យ លោក អាប់ភីស៊ីត វ៉ាចា ជីវ៉ា(Abhisit Vejjajiva )បានឆ្លើយតប ទៅនឹងការអំពាវនាវរបស់អ្នកគាំទ្រលោក ឱ្យវិលចូលនយោបាយវិញ ដោយនិយាយថា វាមិនមែនជាពេលវេលាត្រឹមត្រូវនោះទេ។

លោក បានថ្លែងបែបនេះ ទៅកាន់ អ្នក សារព័ត៌មាន នាថ្ងៃទី០២ខែមេសា នៅពេលដែលគណបក្សប្រជាធិបតេយ្យ បានចេញឃោសនាផ្សព្វផ្សាយ បេក្ខភាព បណ្តោះអាសន្ន របស់ គណបក្ស លោកស្រី Ornanong Kanchanachusak នៅតាមផ្សារនានា។
អ្នកទិញទំនិញ និងអាជីវករជាច្រើននាក់បានស្វាគមន៍ថ្នាក់ដឹកនាំនិងសមាជិបក្សប្រជាធិបតេយ្យ ដោយបានប្រគល់កម្រងផ្កាជូនមន្ត្រីជាន់ខ្ពស់ទាំងនោះ និងជូនលោក អាភីស៊ីត និងលោកស្រីOrnanong Kanchanachusak ផង។ អ្នកគាំទ្រជា ច្រើន ក៏ បាន អំពាវនាវ ឲ្យ អាប់ភីស៊ីត វិល ចូល ឆាក នយោបាយ វិញ ។
ឆ្លើយនឹងសំណួររបស់អ្នកកាសែតដែលសួរថា តើលោកគិតយ៉ាងណាចំពោះការអំពាវនាវរបស់អ្នកគាំទ្ររបស់គាត់ឱ្យគាត់វិលចូលឆាកនយោបាយវិញ។អតីតមេដឹកនាំគណបក្សប្រជាធិបតេយ្យ បានសើចនិងនិយាយថា ៖«វាមិនមែនជាពេលនេះទេ ប៉ុន្តែខ្ញុំសុខចិត្តគាំទ្រសកម្មភាពរបស់គណបក្ស។ ខ្ញុំនឹងផ្តល់ការគាំទ្រដល់គណបក្ស ហើយអ្នកប្រជាធិបតេយ្យទាំងអស់នឹងឆ្ពោះទៅមុខ»។
បន្ទាប់ពីចាញ់ឆ្នោតនៅបាងកកនាឆ្នាំ 2019 លោក Abhisit បានចាកចេញពីឆាកនយោបាយដោយប្រកាសថា ផ្តោតលើការងារសិក្សារបស់គាត់។ ទោះ ជា យ៉ាង ណា លោក បាន បន្ត ធ្វើ ជា សមាជិក មិន ប្រតិបត្តិ គណបក្ស។
នៅមុនការបោះឆ្នោតឆ្នាំ 2019 លោក Abhisit ជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ បាននិយាយតាមកញ្ចក់ទូរទស្សន៍ថា គណបក្សប្រជាធិបតេយ្យនឹងមិនគាំទ្រអតីតមេដឹកនាំរដ្ឋប្រហារ ឧត្តមសេនីយ៍ Prayut Chan-o-cha ជានាយករដ្ឋមន្ត្រីនោះទេ។ នៅពេលនោះ លោក ប្រាយុទ្ធ និងគណបក្ស Palang Pracharath របស់លោកមានប្រជាប្រិយភាព ដោយសារតែរដ្ឋប្រហារបាននាំមកនូវសន្តិភាព និងសណ្តាប់ធ្នាប់ដល់រាជធានី។
លោក Abhisit បានចុះចេញពីតំណែងជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ នៅពេលដែលគណបក្សរបស់លោកមិនទទួលបានអាសនៈសភាសោះនៅក្នុងទីក្រុងបាងកក។ លោកក៏បានលាឈប់ពីតំណែងជាសមាជិកសភាក្នុងបញ្ជីបក្សផងដែរ ដោយសារតែលោកមិនចង់ធ្វើតាមការសម្រេចចិត្តរបស់គណបក្សក្នុងការគាំទ្រលោក ប្រាយុទ្ធ(Prayut )ជានាយករដ្ឋមន្ត្រី។
អតីតមេបក្សរូបនេះបាននិយាយថា គាត់ជឿជាក់ថាបេក្ខជនថ្មីរបស់បក្ស លោកស្រីOrnanong នឹងមានឱកាសឈ្នះឆ្នោតនៅតំបន់មួយចំនួននៃ ទីក្រុងបាងកក ៕
ប្រែសម្រួល: វណ្ណ ស័ក្តិ