កូនស្វាកន្ទុយស ពីរក្បាលត្រូវបានជួយសង្គ្រោះ នៅខេត្តមណ្ឌលគិរី

ភ្នំពេញ៖ កូនស្វាកន្ទុយសចំនួនពីរក្បាលត្រូវបានជួយសង្គ្រោះពីខេត្តមណ្ឌលគិរី មកថែទាំនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ។ នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។

បើតាមការឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅថ្ងៃទី ២ខែមេសា ឆ្នាំ ២០២៣បានឱ្យដឹងថាកូនស្វាកន្ទុយសទាំង២ក្បាលនេះកំពុងត្រូវបាននិងកំពុងលូតលាសធំធាត់ប្រកបដោយសុខភាពល្អ។ សត្វស្វាកន្ទុយសជាសត្វកម្រ។

គួរបញ្ជាក់ថាស្វាកន្ទុយសមានចំនួនប្រមាណ២ម៉ឺនក្បាលនៅកម្ពុជា។ សត្វស្វាកន្ទុយសត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកម្រជិតផុតពូជបំផុតនៅលើពិភពលោក។

តាមទិន្នន័យ ស្វាកន្ទុយសនៅកម្ពុជាបច្ចុប្បន្នមានចំនួនប្រមាណជាង២ម៉ឺនក្បាល ហើយវត្តមានរបស់សត្វកន្ទុយសនេះច្រើនជាងគេ គឺនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី ។ ដោយមានការអភិរក្សបានល្អ និងការអនុវត្តច្បាប់តឹងរ៉ឹង ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ចំនួនសត្វស្វាកន្ទុយសនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា មានស្ថេរភាព។ ក្រៅពីស្វាកន្ទុយស កម្ពុជាមានប្រភេទពានរដែលជិតផុតពូជផ្សេងទៀតលើពិភពលោកដូចជា ទោចថ្ពាល់លឿង ស្វាអង្កត់ ស្វាព្រាម ស្វាក្តាម ជាដើម ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner