យុវជនសង្គមស៊ីវិល គាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តរដ៏ត្រឹត្រូវ របស់លោកបណ្ឌិត សាម អ៊ីន និងលោក សែម ហាក់ ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណៈបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ យុវជនសង្គមស៊ីវិល គាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តរដ៏ត្រឹត្រូវរបស់លោកបណ្ឌិត សាម អ៊ីន និងលោក សែម ហាក់ ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណៈបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឆ្នើម។
ក្រុមយុវជនសង្កេតឃើញថា គណបក្សប្រជាជនកម្ពុជា តែងតែបើកចិត្តទូលាយ និងផ្ដល់ឱកាសឱ្យសមាជិកគណបក្សផ្សេងៗដើម្បីចូលរួមជីវភាពនយោបាយ និងសកម្មជន NGO នានា ដើម្បីចូលរួមថែរក្សាសន្តិភាព ការពារសន្តិភាព និងចូលរួមអភិវឌ្ឍប្រទេសទាំងអស់គ្នា ស្របតាមគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ជាអគ្គមគ្គុទេ្ទសន៍ដ៏ឆ្នើម ដែលបាននាំសន្តិភាពពិតប្រាកដមកឲ្យព្រះរាជាណាចក្រកម្ពុជា។
ក្រុមយុវជនសង្គមស៊ីវិល បានអំពាវនាវដល់បណ្តាសកម្មជននយោបាយ និងសកម្មជន NGO នានា ចូលរួមជាមួយរាជដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសយកចំណេះដឹង វិជ្ជាជិវៈមកបម្រើសង្គមជាតិមាតុភូមិរបស់ខ្លួន៕ ដោយ ៖ ស៊ូ វណ្ណលុក
