STEAMING Cambodia, ក្រុមហ៊ុន Siemens, និងក្រុមហ៊ុន Vietbay ធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ HAUI វៀតណាម ដើម្បីសិក្សាពីការកសាងនិងដំណើការ Smart Factory Research Center ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យា Foxconn

អត្ថបទដោយ៖
ឈឹម សុផល

ហាណូយ៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារ STEAMING Cambodia បានទៅទស្សនកិច្ច Smart Factory Research Center របស់សាកលវិទ្យាល័យ Hanoi University of Industry (HAUI) នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីស្វែងយល់ពីដំណើរនៃការកសាងនិងការប្រតិបត្តិការផ្នែក Hardware និង Software របស់មជ្ឈមណ្ឌលស្រាវជ្រាវរោងចក្រឆ្លាតវៃរបស់សាកលវិទ្យាល័យ HAUI ដែលជាសាកលវិទ្យាល័យដៃគូរបស់ក្រុមហ៊ុន Siemens និងVietbay។

ក្នុងរយ:ពេលជាង ១ឆ្នាំ ដែល Smart Factory Research Center របស់មហាវិទ្យាល័យមេកានិកនៃសាកលវិទ្យាល័យ HAUI បាននិងកំពុងដាក់ឱ្យដំណើការ, មជ្ឈមណ្ឌលស្រាវជ្រាវនេះ បានធ្វើទំនើបកម្មនិងពង្រីកមុខវិជ្ជាសម្រាប់បណ្តុះបណ្តាលរបស់ខ្លួនជូននិស្សិតដែលសិក្សាផ្នែកមេកានិក ឱ្យមានសមត្ថភាពតាមទាន់ការរីកចម្រើនរបស់ឧស្សាហកម្ម និងក្រុមហ៊ុនផលិតកម្ម។ ការបណ្តុះបណ្តាលនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវរោងចក្រឆ្លាតវៃនេះ គឺផ្តោតលើការផលិតគ្រឿងបន្លាស់/គ្រឿងម៉ាស៊ីននានា។

ក្រុមការងារមានឱកាសសិក្សាស្វែងយល់ពី Software នានាដែលក្រុមហ៊ុន Siemens បានជួយគាំទ្រដល់សាកលវិទ្យាល័យ ។ សាកលវិទ្យាល័យ HAUI ដែលជាសាលាចំណាស់ជាងគេមួយបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា អស់រយ:ពេល ១២៥ឆ្នាំ ៕ ប្រភព ៖ ស ស យ ក រាជធានីភ្នំពេញ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner