សម្ដេចតេជោ ហ៊ុន សែន៖ ភាពខុសគ្នារវាងជាតិសាសន៍ សាសនា និងនិន្នាការនយោបាយ មិនមែនជាកត្តារាំងស្ទះដល់ការអភិវឌ្ឍនោះទេ

ភ្នំពេញ៖ ភាពខុសគ្នារវាងជាតិសាសន៍ សាសនា និងនិន្នាការនយោបាយ មិនមែនជាកត្តារាំងស្ទះដល់ការអភិវឌ្ឍនោះទេ ។ នេះជាប្រសាសន៍លើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពខុសគ្នារវាងជាតិសាសន៍ និងសាសនា ព្រមទាំង និន្នាការនយោបាយ មិនមែនជាកត្តារាំងស្ទះដល់ការអភិវឌ្ឍនោះឡើយ ព្រោះយើងម្នាក់ៗមានកត្តាតម្រូវការរួមនោះគឺ «កត្តាសុខសន្តិភាព»។

សម្តេចតេជោ បានបញ្ជាក់ថា ការកសាងមន្ទីរពេទ្យនេះជារឿងលំបាកទៅហើយ ប៉ុន្តែការធានាឱ្យបាននូវនិរន្តរភាព គឺកាន់តែលំបាកទៅទៀត ដូចនេះក្រុមគ្រូពេទ្យ ត្រូវបន្តហ្វឹកហាត់ជាប់ជានិច្ច ចំពោះការប្រើប្រាស់ឧបករណ៍ទំនើបៗ ដើម្បីបម្រើប្រជាពលរដ្ឋដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយ ។

ក្រៅពីផ្ដាំឱ្យថែរក្សានូវគុណភាព អនាម័យក្នុងមន្ទីរពេទ្យបង្អែកស្រុកឱ្យបានជាប់លាប់ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដាំផ្ញើឱ្យមានការថែរក្សាមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ឱ្យបានល្អ និងបន្តអភិវឌ្ឍធនធានមនុស្សផងដែរ ដើម្បីអភិវឌ្ឍន៍មន្ទីរពេទ្យឱ្យទាន់សម័យ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner