សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋបន្តរួមគ្នាថែរក្សាសន្តិភាព (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋត្រូវរួមគ្នារក្សាសន្តិភាព ដែលកម្ពុជារកបានដោយលំបាកតាមការបង្ហូរឈាមបំបាត់សង្គ្រាមស៊ីវិលរយៈពេលជិត៣០ឆ្នាំ។ សម្តេចបានថ្លែងថាសន្តិភាពមានអត្ថន័យណាស់ចំពោះប្រទេសជាតិ ដែលគេមិនត្រូវឱ្យប្រទេសបានធ្លាក់ចូល ក្នុងភ្លើងសង្គ្រាមហើយ ទើបបានសម្តែងក្តីសោកស្តាយជាក្រោយនោះឡើយ។ ក្នុងប្រសាសន៍ដាក់សម្ពោធប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣ មេសា ឆ្នាំ២០២៣ សម្តេចតេជោបានថ្លែងលើកឧទាហរណ៍ពីបណ្តាប្រទេសខ្លះលើសកលលោក ដែលបានធ្វើឱ្យប្រទេសធ្លាក់ចូលក្នុងឧបាយកលសង្គ្រាម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជាកាន់តែសម្បូរសប្បាយ និងមានសន្តិភាពជានិរន្ត បើសិនជាប្រជាពលរដ្ឋបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស។
គួរបញ្ជាក់ថាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងត្រូវឈរឈ្មោះបន្ត គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាគ្រាប់ពេជ្រភ្លឺចិញ្ចាច នៃអនាគតការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅត្រើយសុភមង្គលបន្តពីសម្តេចតេជោ ហ៊ុន សែន។