អ៊ីរ៉ង់បណ្តេញយន្តហោះស៊ើបការណ៍អាមេរិក ចេញពីដែនអាកាសប្រទេសខ្លួន

តេហេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA បានរាយការណ៍ថា កងទ័ពជើងទឹកអ៊ីរ៉ង់បានបណ្តាញយន្តហោះស៊ើបការណ៍អាមេរិក បន្ទាប់ពីវាបានហោះចូលដែនអាកាសរបស់ប្រទេសខ្លួន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន។ កន្លងមក អ៊ីរ៉ង់ក៏បានបាញ់ទម្លាក់យន្តហោះស៊ើបការណ៍អាមេរិកផងដែរ។

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA បានរាយការណ៍ថា យន្តហោះឈ្លបយកការណ៍ EP-3E របស់សហរដ្ឋអាមេរិក ត្រូវបានកំណត់អត្តសញ្ញាណដោយកងទ័ពជើងទឹកអ៊ីរ៉ង់ បានបង្ហាញវត្តមាននៅលើដែនសមុទ្រអូម៉ង់ កាលពីរសៀលថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ។

បន្ទាប់ពីមានការព្រមានពីកងទ័ពជើងទឹក យន្តហោះអាមេរិកនោះបានត្រឡប់ទៅដែនអាកាសអន្តរជាតិវិញ។ គួរបញ្ជាក់ផងដែរថា អាមេរិកតែងតែប្រើប្រាស់យន្តហោះមានមនុស្សបើក និងគ្មានមនុស្សបើក ដែលហៅថា ដ្រូន ដើម្បីឃ្លាំមើលអ៊ីរ៉ង់។ ជាក់ស្តែង ក្នុងឆ្នាំ ២០១៩ កងកម្លាំងការពារដែនអាកាសអ៊ីរ៉ង់ បានបាញ់ទម្លាក់យន្តហោះដ្រូនស៊ើបការណ៍អាមេរិកប្រភេទ RQ-4 Global Hawk ពីលើច្រកសមុទ្រ Hormuz។

ទន្ទឹមគ្នា ទីក្រុងតេហេរ៉ង់បាននិយាយថា យន្តហោះដ្រូននេះបានរំលោភលើដែនអាកាសរបស់ខ្លួន ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានអះអាងថា ខ្លួនបានស្ថិតនៅលើដែនអាកាសអន្តរជាតិ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner