ទិដ្ឋភាពរថភ្លើងធ្លាក់ផ្លូវ បន្ទាប់ពីជួបឧបទ្វេវហេតុស្លាប់មនុស្ស នៅហូឡង់

ទិដ្ឋភាព រថភ្លើងធ្លាក់ផ្លូវនៅភាគ និរតី ប្រទេស ហូឡង់ បន្ទាប់ ពី ជួបឧបទ្វេវហេតុយ៉ាង សាហាវ បណ្តាលឲ្យស្លាប់មនុស្ស។

រូបភាពនៃក្រុមអ្នកជួយសង្គ្រោះនៅកន្លែងកើតហេតុនៃឧបទ្ទវហេតុរថភ្លើង ដឹកអ្នកដំណើរល្បឿនលឿន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងរបួសធ្ងន់ ១៩នាក់ នៅភាគនិរតីនៃប្រទេសហូឡង់ បន្ទាប់ពីបានរអិល ទៅលើសម្ភារៈការដ្ឋានសំណង់។

សេវាសង្គ្រោះបន្ទាន់បាននិយាយថា មនុស្សម្នាក់បានស្លាប់ និង ១៩ នាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីព្រឹកថ្ងៃអង្គារ សប្តាហ៍នេះ នៅពេលដែលរថភ្លើងដឹកអ្នកដំណើរល្បឿនលឿនបានក្រឡាប់ នៅភាគនិរតីនៃប្រទេសហូឡង់ បន្ទាប់ពីបានបុកចូលសម្ភារៈសំណង់។

សេវាសង្គ្រោះបន្ទាន់របស់ ហូឡែន មីដឌិន (Hollands Midden) បាននិយាយថា “មនុស្សម្នាក់បានស្លាប់ និងយ៉ាងហោចណាស់មនុស្ស ៣០ នាក់បានរងរបួស ក្នុងនោះ មនុស្ស ១១ នាក់ ស្ថិតសម្រាកព្យាបាល នៅក្នុងផ្ទះ របស់អ្នកស្រុក ខណៈអ្នករបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ” ។

ការធ្លាក់ផ្លូវរបស់រថភ្លើងលើកនោះបានកើតឡើង នៅជិតភូមិ វ័រ ស្ឈូ តឹន (Voorschoten) ចន្លោះទីក្រុង ឡាអេ និងទីក្រុង អាមស្ទឺដាម (Amsterdam) ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner