ទេសចរណ៍ថៃរំពឹងរកចំណូលជាង៧០ពាន់លានដុល្លារ ក្នុងឆ្នាំនេះ
បាងកក៖ ថៃរំពឹងថា រកចំណូលជាង៧០ពាន់លានដុល្លារ ពីវិស័យទេសចរណ៍ ក្នុងឆ្នាំ២០២៣ នេះបើតាមអាជ្ញាធរទេសចរណ៍ថៃ។
អាជ្ញាធរទេសចរណ៍ថៃ (TAT) រំពឹងថា វិស័យទេសចរណ៍របស់ប្រទេសនេះនឹងអាចរកប្រាក់ចំណូលបានរហូតដល់ ២.៤ ទ្រីលានបាត ឬ ជាង៧០ពាន់លានដុល្លារ ក្នុងឆ្នាំនេះ ឬស្មើនឹង ៨០% នៃ ចំណូលក្នុងឆ្នាំ ២០១៩ នេះបើតាមប្រធានអាជ្ញាធរទេសចរណ៍ថៃ លោក យុត្ថាសាក់ ស៊ូប៉ាសន (Yuthasak Supasorn) លើកឡើង ថ្មីៗនេះ។
លោក យុត្ថាសាក់ បាន បន្ថែម ថា ក្នុងចំណោមនេះ ប្រហែល ៨៨០ ពាន់ លានបាត នឹង មក ពី ភ្ញៀវ ទេសចរ ថៃ ខណៈ ១,៥ ទ្រីលាន លាន បាតផ្សេង ទៀត បាន មក ពីភ្ញៀវ បរទេស។
ប្រធានអាជ្ញាធរទេសចរណ៍ថៃរូបនេះបាននិយាយទៀតថា ទោះបីជាយ៉ាងណាក៏ដោយ វិស័យទេសចរណ៍ថៃកំពុងជួបការលំបាក ដោយសារក្រុមហ៊ុនអាកាសចរណ៍មិនទាន់ឈានដល់សមត្ថភាពប្រតិបត្តិការ ដូចមុនពេល Covid។
លោកបានអះអាងថា «បើប្រៀបធៀបនឹងរយៈពេលមុនការរាតត្បាតរាតត្បាត ជើងហោះហើរក្នុងស្រុកបានត្រលប់មក ៨៥% ខណៈពេលដែលជើងហោះហើរបរទេសបានត្រលប់មកត្រឹមតែ ៥៦% ប៉ុណ្ណោះ»៕
ប្រភពពី The Nation ប្រែសម្រួលដោយ៖ សារ៉ាត